រដ្ឋសភានៃកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ២រូប ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព […]
Tag: ក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍ ចុះMOUជាមួយក្រុមហ៊ុន Visa Worldwide ផ្ដោតលើការទូទាត់តាមឌីជីថល ក្នុងវិស័យទេសចរណ
ក្រសួងទេសចរណ៍ ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុន Visa Worldwide PTE. Limited ផ្ដោតលើចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ មួយចំនួនក្នុងវិស័យទេសចរណ៍។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Arturo Planell អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide PTE. […]
ក្រសួងពីរពួតដៃគ្នាផលិតមាតិកាព័ត៌មានផ្សាយពីវិស័យទេសចរណ៍កម្ពុជា
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃយោគយល់គ្នា ក្នុងគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និង ប្រកបដោយគុណភាព សំដៅបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យទេសចរណ៍នៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាល ភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
គុនល្បុក្កតោ និងក្បាច់គុនសាវលីញ សម្ដែងរួមគ្នានៅអង្គរ
«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)» រៀបចំទ្បើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ រដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប នៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក ជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ […]
ភ្ញៀវទេសចរជាងកន្លះលាននាក់ ចូលរួមបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប
ស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា អ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១ គឺនាថ្ងៃទី១៥ ខែមីនា មានទេសចរសរុបប្រមាណ ១៦០.២៧២នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥០.០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២នាក់។ ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា មានទេសចរសរុបប្រមាណ ២៩៦.២៧៩នាក់ ក្នុងនោះ ទេសចរជាតិ […]
កម្ពុជា ទទួលបានពានរង្វាន់ទេសចរណ៍អាស៊ាន ៤ប្រភេទ សរុប ២៥ពានរង្វាន់
នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ មានការប្រគល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងនោះ កម្ពុជាបានទទួលពានរង្វាន់ទេសចរណ៍អាស៊ានចំនួន០៤ប្រភេទ សរុបចំនួន២៥ពាន ដែលរួមមាន៖ សណ្ឋាគារបៃតងអាស៊ាន ចំនួន០៥ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០៣ (ទីក្រុងកំពត ទីក្រុងកែប និងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ) ស្តង់ដាអាស៊ានម៉ាយ (MICE) ប្រភេទបន្ទប់ប្រជុំចំនួន ០៥ ស្តង់ដាអាស៊ានម៉ាយ ប្រភេទទីតាំងពិព័រណ៍ចំនួន០៥ស្តង់ដាអាស៊ានម៉ាយ ប្រភេទទីតាំងរៀបចំ ព្រឹត្តិការណ៍ចំនួន០៥ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំនួន០២ ផងដែរ។ នេះបើតាមការឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលក្រសួងទេសចរណ៍ ផ្សព្វផ្សាយនៅថ្ងៃទី២ […]
អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ប្តេជ្ញាបន្តគាំទ្រកម្ពុជាចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត Kunihiko Hirabayshi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីការប្តេជ្ញាបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជាចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យទេសចរណ៍ថែមមួយកម្រិតទៀត។ សូមជម្រាបថា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ […]
ខេត្តគោលដៅថ្មី ២ទៀត ទទួលបានបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ចាប់ពីឆ្នាំ២០២៤នេះតទៅ
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ដែលបានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់យុវជនក្រីក្រងាយរងគ្រោះចំនួនប្រមាណជាង ៤ពាន់នាក់ នៅតាមខេត្តគោលដៅ គម្រោងចំនួន១០ខេត្ត និងគាំទ្រចំពោះការពង្រីកខេត្តសម្រាប់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា គោលដៅថ្មីចំនួន២ រួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០២៤តទៅ។ នេះបើតាមលទ្ធផលជំនួបរវាងឯកឧត្តម សុខ សូកេន និងលោក ម៉ាខាស ប៊ឺលី (Markus […]
ត្រៀមៗ! បោះឆ្នោតគាំទ្រទីក្រុងចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ចាប់ពីថ្ងៃទី៣១ធ្នូ ដល់ថ្ងៃទី២មករា
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” (Best Countdown City of The Year 2023)។ កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេស ដូចជា៖ ការតុបតែងរចនាលម្អ, អនាម័យ និងបរិស្ថាន, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ភាពពេញចិត្ត […]
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ដែលនិយាយតិចធ្វើច្រើន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណ និងកោតសរសេរឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរយៈពេល១០០ថ្ងៃ នៃការខិតខំបន្តនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ បានកសាង ពិសេសក្នុងវិស័យទេសចរណ៍ ដែលឯកឧត្តមបានទទួលដឹកនាំបន្តពីអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ សម្តេចមើលឃើញថា ក្នុងរយៈពេល១០០ថ្ងៃមកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី មិនមែននៅស្ងៀមទេ ឯកឧត្តម សុខ សូកេន គឺថាអ្នកនិយាយតិចធ្វើច្រើន មិនសូវលឺនិយាយទេ ប៉ុន្តែឃើញចុះទៅជួបសហគមន៍កំពង់ភ្លុក បឹងទន្លេសាប […]
