ថ្វីដ្បិតតែរៀបការជាមួយបុរសជនជាតិសឹង្ហបុរី តែអតីតតារាសម្តែង នេត សុចរិយា បានរៀបចំកម្មវិធីទៅតាមប្រពៃណីបានយ៉ាងល្អ សមមុខមាត់ក្រុមគ្រួសារទាំងសង់ខាង ជាពិសេសនាងបានជ្រើសរើសឈុតសម្លៀកបំពាក់សម្រាប់គ្រួសារទាំងសងខាងទៅតាមប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ។ អតីតតារាសម្តែង នេត សុចិរយា ពិតជាស្រស់ស្អាតខ្លាំងណាស់នៅក្នុងថ្ងៃមង្គលការរបស់ខ្លួនដែលបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០២៦ ដោយបានអញ្ជើញមិត្តិសិល្បករជាច្រើនចូលរួមអបអរសាទរ នៅអគារបុរីប៉េងហួតបឹងស្នោ ។ បើទោះបីជា នេត សុចរិយា បានជ្រើសរើសដៃគូជីវិតជាជនបរទេស ប៉ុន្តែអ្នកទាំងពីរមើលទៅពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ជាពិសេសស្វាមីរបស់នាងបានផ្តល់កិត្តិយស និងក្តីស្រឡាញ់ចំពោះនាងនិងក្រុមគ្រួសារយ៉ាងពេញលេញ […]
Tag: តារាសម្តែង
កំហុស៣យ៉ងធ្វើឱ្យ ស៊ឹម ស្រីនិច្ច ក្លាយទៅជាមនុស្សស្រីដែលបាត់បង់មនោរសញ្ចេតនា !
ខណៈពេលដែលវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈវិញ ស្រាប់តែថ្មីៗនេះតារាសម្តែងវ័យក្មេង ស៊ឹម ស្រីនិច្ច បានបង្ហាញពីអារម្មណ៍ឈឺចាប់ និងបាត់បង់មនោរសញ្ចេតនាអស់ ដោយសារតែបញ្ហាទាំង៣យ៉ាងនេះ ។ នេះជាលើកដំបូងហើយដែលតារាសម្តែង ស៊ឹម ស្រីនិច្ច បានរៀបរាប់ពីការឈឺចាប់របស់ខ្លួន ក្រោយបោះបង់សិល្បៈអស់ពេលជាច្រើនឆ្នាំ ដូចមហាជនបានដឹងស្រាប់ហើយ តារាសម្តែង ស៊ឹម ស្រីនិច្ច បានបែកបាក់ស្នេហាអស់ពេលជាង២ឆ្នាំមកហើយ ហើយនាងក៏សម្រេចចិត្តវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងសិល្បៈឡើងវិញ ដើម្បីផ្សះផ្សាផ្លូវចិត្តរបស់ខ្លួនឱ្យរឹងមាំឡើងវិញ ។ ជាមួយនិងការវិលត្រឡប់មកវិញនេះ ស៊ឹម ស្រីនិច្ច តែងតែបង្ហើរនូវអារម្មណ៍ សេដ […]
នៅសុខៗតារាសម្តែង យូ ឌីស្កូ បង្ហាញអារម្មណ៍កម្សត់ឯកោរពេលទៅព្យាបាលវះកាត់ក្រលៀននៅប្រទេស ឥណ្ឌា តែម្នាក់ឯង !
កន្លងផុតទៅអស់ពេលជាង៧ឆ្នាំហើយ តារាសម្តែងនិងចម្រៀងលោក យូ ឌីស្កូ មិនដែលត្អូញត្អែរ ឬរំលឹកពីជីវិតដ៏កម្សត់របស់ខ្លួននៅពេលដែលទៅវះកាត់ផ្លាស់ប្តូរក្រលៀននៅលើទឹកដីប្រទេស ឥណ្ឌា តែម្នាក់ឯងឡើយ ដោយឡែកនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ នេះ ស្រាប់តែលោកបង្ហាញរូបភាពក៏ដូចជាអារម្មណ៍កំសត់ឯកោរ នៅពេលដែលខ្លួនសម្រាកព្យាបាលជំងឺតែម្នាក់ ធ្វើឱ្យមិត្តសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ។ លោក យូ ឌីស្កូ ធ្លាប់បានផ្តល់បទសម្ភាសន៍ជាច្រើនដងរួចមកហើយថា ពេលនេះស្ថានភាពសុខភាពរបស់លោកបានល្អប្រសើរ និងអាចរស់នៅដូចមនុស្សធម្មតាបាន គ្រាន់តែលោកត្រូវប្រយ័ត្នប្រយ័ត្ននៅក្នុងការញុំាអាហារ […]
ជិតមានដំណឹងល្អ ភឹម ស្រីនោ ទៅបង្អួតសម្រស់នៅ កោះរ៉ុង យ៉ាងស្រស់ស្អាតធ្វើឱ្យអ្នកគាំទ្រស្ទើរឈាមច្រមុះ !
ខណៈពេលដែលជិតមានដំណឹងល្អ កញ្ញា ភឹម ស្រីនោ បានទៅបង្អួតសម្រស់នៅទឹកដី កោះរ៉ុង យ៉ាងស្រស់ស្អាត អ្នកគាំទ្រមើលហើយចង់ឈាមច្រមុះ ។ តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញនេះ ភឹម ស្រីនោ កំពុងថតស្ពតផ្សាយពាណិជ្ជកម្មឱ្យផលិតផលមួយ ដោយនាងបានជ្រើសរើសយកទឹកដី កោះរ៉ុង ដើម្បីថតផ្សាយផ្សាយ ។ អ្វីដែលកាន់ធ្វើឱ្យទស្សនិកជនកាន់តែចាប់អារម្មណ៍នោះគឺ ភឹម ស្រីនោ បានថតរូបភាពសិចស៊ីជាច្រើនសន្លឹកនៅក្នុងឈុតសម្លៀកបំពាក់ឈុតហែលទឹក មើលទៅឃើញដងខ្លួននាងស្រស់ស្អាតនិងសិចស៊ីបំផុត ។ កញ្ញា ភឹម ស្រីនោ កាន់តែស្រស់ស្អាតបន្ទាប់ពីនាងបានទៅហាងកែសម្ផស្សដើម្បីកែកុននូវចំណុចខ្វះខាតមួយចំនួន សូម្បីតែរូបនាងផ្ទាល់ក៏បានទទួលផងដែរថា ធម្មតាបើយើងខ្វះខាតត្រង់ចំណុចណាមួយត្រូវតែកុនខ្លះ […]
ជ្រុលជាមិនបានឡើងទៅឆាកអន្តរជាតិហើយ ខន សូរិយា ចេញមុខហែកខ្ទេចរឿងដើរចេញពីតំណែង Miss World Cambodia 2026 !
កៀកការចេញទៅប្រកួតនៅលើឆាកអន្តរជាតិហើយ ស្រាប់តែកញ្ញា ខន សូរិយា ប្រកាសក្តែងៗអំពីការដកខ្លួនចេញពីការប្រកួត Miss World Cambodia 2026 ។ នាងថែមទាំងសង្កត់ធ្ងន់ៗថា តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីនាងបានឡើយ ។ កញ្ញា ខន សូរិយា បានគ្រងមកុដ Miss World Cambodia 2026 ត្រឹមជិត៤ខែមកហើយ ហើយក៏ត្រៀមនឹងឡើងទៅឆាកអន្តរជាតិដើម្បីប្រកួតប្រជែងផងដែរ ប៉ុន្តែគួរឱ្យស្តាយពេលនេះនាងប្រកាសបញ្ចប់និងដើរចេញពីតំណែងជា Miss World Cambodia 2026 ហើយ ។ រឿងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំងគ្រប់ៗគ្នា […]
តារាសម្តែង នៅ សុនិតា ទទួលបានឱកាសលើកទី២ពីស្វាមី !
តារាសម្តែង នៅ សុនិតា ទទួលបានឱកាសល្អជាលើកទី២ពីស្វាមី បន្ទាប់ពីខកខាននៅក្នុងវិស័យសម្តែងអស់ពេលជាច្រើនឆ្នាំ ។ ដូចដែលមហាជនបានដឹងស្រាប់ហើយថា បន្ទាប់ពីរៀបការមានគ្រួសារនិងកូន នៅ សុនិតា ផ្តាច់ខ្លួនពីសិល្បៈទាំងស្រុងដើម្បីធ្វើជាស្រ្តីមេផ្ទះ និងធ្វើការងារសង្គមវិញ ។ ដោយឡែកកាលពីអំឡុងខែ ឧសភា ឆ្នាំ ២០២៥ តារាសម្តែង នៅ សុនិតា បានមានវត្តមានជាថ្មីនៅក្នុងរឿង « អំពើអ្នកជិតខាង » របស់ផលិតកម្ម LD ។ នាពេលនោះនាងធ្លាប់បានបញ្ជាក់ប្រាប់ថា មុននឹងទទួលថតរឿងឡើងវិញ នាងបានស្នើសុំស្វាមីជាច្រើនលើកច្រើនសារ […]
ឆ្លងកាត់សង្រ្គាមនៅព្រំដែន ប៊ឺ សុធារី ជម្រុញនិងផ្សព្វផ្សាយពីវិស័យកសិកម្មនិងនេសាទ !
ខុសប្លែកពីសិល្បករសិល្បការិនីនានា ប៊ឺ សុធារី បានជម្រុញនិងផ្សព្វផ្សាយពីវិស័យកសិកម្មនិងនេសាទ បន្ទាប់ពីទទួលបានមេរៀននៅក្នុងសង្រ្គាមព្រំដែនកាលពីពេលថ្មីៗនេះ ។ ជួបជាមួយ កញ្ញា ប៊ឺ សុធារី នៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមានឈ្មោះថា « ខ្លឹមព្រះនគរ » កាលពីពេលថ្មីៗនេះ កញ្ញា ប៊ឺ សុធារី បានលើកឡើងថា ក្នុងនាមជាសិល្បការិនីមួយរូប នាងសូមចូលរួមជម្រុញ និងលើកទឹកចិត្តបងប្អូនចូលរួមគាំទ្រវិស័យកសិកម្មនិងនេសាទឱ្យបានខ្លាំង ដោយសារតែសង្រ្គាមបានផ្តល់មេរៀនដល់យើងយ៉ាងច្រើន ប្រសិនបើយើងមិនរឹងមាំទេ សេដ្ឋកិច្ចយើងមិនរឹងមាំទេ យើងមិនអាចដើរទៅមុខដោយខ្លួនឯងទេ ។ កន្លងមកកញ្ញា […]
ឈប់លាក់បាំងទៀត ! តារាសិចស៊ី ហ្វាហ្វា បង្ហាញក្តីស្រឡាញ់ចំពោះដៃគូដែលតាមមើលថែលើសពីមិត្ត១០០ឆ្នាំ !
ឈប់លាក់បាំងទៅទៀតហើយតារាសិចស៊ីកញ្ញា ហ្វាហ្វា បានបញ្ជាក់ច្បាស់ៗថា អ្នកដែលដើរតាមនាងមិនឱ្យបាត់មួយជំហាននោះ គឺជាដៃគូ និងជាអ្នកមើលថែនាងបានយ៉ាងល្អលើសពីមិត្ត១០០ឆ្នាំទៅទៀត ។ កន្លងតារាសិចស៊ី ហ្វាហ្វា កម្រនិងនិយាយពីបញ្ហាបេះដូងណាស់ ចាប់តាំងពីនាងខកស្នេហ៍អស់ជាច្រើនលើកច្រើនសារ ។ ដោយឡែកជួបជាមួយ ហ្វាហ្វា ផ្ទាល់នៅក្នុងព្រឹត្តិការណ៍ « ខ្លឹមព្រះនគរ » ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ ហ្វាហ្វា បានបញ្ជាក់យ៉ាងច្បាស់ៗថា នាងមានមិត្ត១០០ឆ្នាំហើយ […]
កញ្ញា កុយ អេណា ប្តេជ្ញាចិត្តថែរក្សានិងផ្សព្វផ្សាយពីវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ !
ស្របពេលដែលគ្រងឈុតសម្លៀកបំពាក់បុរាណរាជធិតាក្សត្រក្នុងសម័យមហានគរដ៏រុងរឿង ដែលបំផុសគំនិតពីរចនាបថនៃប្រាសាទតាព្រហ្ម កញ្ញា កុយ អេណា បានប្តេជ្ញាចិត្តក្នុងការថែរក្សា និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ខ្មែរឱ្យកាន់តែទូលំទូលាយ ។ នៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមានឈ្មោះថា « ខ្លឹមព្រះនគរ » បានធ្វើផ្ទុះកក្រើកពេញផ្ទៃប្រទេស ជាមួយនិងចូលរួមពីសំណាក់សិល្បកររាប់រយនាក់ ដោយម្នាក់ៗបានតុបតែងខ្លួន និងស្លៀកពាក់បែបប្រពៃណីមានទាំង បុរាណ និងសម័យលាយឡំគ្នាដើម្បីបង្ហាញឱ្យពិភពបានដឹងកាន់តែច្បាស់ពីវប្បធម៌និងអរិយធម៌ខ្មែរដែលមានយូរឡុងណាស់មកហើយ […]
វប្បធម៌ខ្មែរកំពុងមានអ្នកឈ្លានពានពីរនាក់បងប្អូន អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា ដឹកដៃគ្នាតែងតួអប្សរាមាស-ប្រាក់ជំនះពាក្យ « មាសសុទ្ធមិនខ្លាចភ្លើង »
ខុសប្លែកពីសិល្បការិនីផ្សេងៗពីរនាក់បងប្អូនកញ្ញា អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា បានដឹកដៃគ្នាតែងតួអប្សរាមាស-ប្រាក់ ជិះស៊ីក្លូដើម្បីជំនះពាក្យ « មាសសុទ្ធមិនខ្លាចភ្លើង » ។ ស្ថិតក្នុងសម្លៀកបំពាក់អប្សរាមាស អប្សារាប្រាក់ កញ្ញា អ៊ិន លក្ខិណា និង អ៊ិន លក្ខិណា ដែលជាបងប្អូនដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ កំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរនូវគំនិតច្នៃប្រឌិតរបស់ពួកគេ ដែលសុខចិត្តយកថ្នាំពណ៌មកលាបនៅលើផ្ទៃមុខនិងខ្លួនដើម្បីឱ្យមានពណ៌ មាស និងពណ៌ប្រាក់ ។ កញ្ញា អ៊ិន លក្ខិណា បានរៀបរាប់ប្រាប់ថា […]
