គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប […]
Tag: បោះឆ្នោត
ត្រឹមតែ១ថ្ងៃបោះឆ្នោត មានរថយន្តរហូតជាង ២ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា យោងតាមរបាយការណ៍ចរាចរណ៍ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺចប់ថ្ងៃបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានរថយន្តជាង២ម៉ឺន គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
គណបក្សនយោបាយមិនបានអាសនៈ ប្រកាសទទួលយកលទ្ធផលបោះឆ្នោត
មួយថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន និងមិនទទួលបានអាសនៈនៅរដ្ឋសភា ចេញមកទទួលស្គាល់លទ្ធផលបោះឆ្នោត និងគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋជាម្ចាស់ឆ្នោត។ លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ បានសរសេរលើហ្វេសប៊ុកខ្លួនថា «យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រកាសដោយគជបគឺគណបក្សខ្មែររួបរួមជាតិ ពុំទាន់ទទួលបានសម្លេងគ្រប់គ្រាន់ក្នុងការទទួលបានអាសនៈនៅរដ្ឋសភានៅឡេីយទេ។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានអញ្ជេីញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងច្រេីនកុះករ»។ លោកបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ នឹងខិតខំព្យាយាមតស៊ូក្នុងវិស័យនយោបាយបន្តទៀតដេីម្បីបុព្វហេតុកម្ពុជានិងប្រជាពលរដ្ឋជាចម្បងទី១។ លោក យ៉េង វីរៈ […]
ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមលិខិតអបអរសាទររបស់ប្រធានាធិបតីចិន ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដានេះ៕
គ.ជ.ប អរគុណអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត
ពិធីលៀងសាយភោជន៍ ជាមួយអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា បានធ្វើឡើងកាលពីរាត្រីយប់ថ្ងៃទី២៤ ខែកក្កដា ។
សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ៖ ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង
សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៉ី បានលើក ឡើងថា ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា។
ក្រសួងការបរទេស៖ «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មាន បញ្ជាក់ថា «ការបោះឆ្នោតសកលឆាំ្ន២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។ ក្រសួងការបរទេស បានកត់សម្គាល់នូវមតិជាច្រើនជុំវិញការបោះឆ្នោតសកលនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងសូមធ្វើការគូសបញ្ជាក់ពីការសង្កេត ដោយផ្ទាល់និងផ្អែកលើការពិត នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចតទៅ៖១. អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើស គណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត […]
ប្រធាន គ.ជ.ប៖ សូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការដោយ គ.ជ.ប
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំការអភិវឌ្ឍប្រទេស និងលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណចំពោះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន […]
សម្តេច ស ខេង កោតសរសើរអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលធ្វើឲ្យដំណើរការបោះឆ្នោតមានបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អ
ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការ បោះឆ្នោត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព […]
បណ្តុំអង្គការសង្គមស៊ីវិល និងសមាគមនានា មើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដែលគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គជប)បានចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបគួរជាទីមោទន:។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែក អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល […]

