គណបក្សភ្លើងទៀនចេញមក«ទះកំផ្លៀង» ទណ្ឌិត សម រង្ស៊ី រឿងអំពាវនាវឲ្យពលរដ្ឋទៅគូសសន្លឹកឆ្នោតចោល

គណបក្សភ្លើងទៀន នៅរសៀលថ្ងៃពុធម្សិលមិញ បានចេញមកអះអាងថា ការអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត ឬទៅគូសសន្លឹក ឆ្នោតចោល គឺជាទង្វើរំលោភបំពានច្បាប់។

សម្ដេច ស ខេង៖ នៅកម្ពុជាក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ជាទូទៅនៅកម្ពុជាក្នុង​រយៈពេល ៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះ​ឆ្នោត​ និងមានការចូលរួមពីគណបក្សនយោបាយនានា។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។ សម្តេចបានលើកឡើងបែបនេះ […]

សម្តេចតេជោ ហ៊ុន សែន៖ ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ នៅមានការប្រកួតជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញការបោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត។ តាមរយៈបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោបបន្តថា “ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។” សម្តេចបានបញ្ជាក់ថា៖ “តើថ្ងៃទី២៣ ខែកក្កដា […]

ប្រធាន គ.ជ.ប ប្រាប់ប្រតិភូ OIF ថា មកទល់ពេលនេះ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតឲ្យបានជោគជ័យ

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ប្រាប់ប្រតិភូ OIF ថា មកទល់ពេលនេះ គ.ជ.ប ត្រៀមលក្ខណៈរួចរាល់អស់ហើយ សម្រាប់ការបោះឆ្នោតឲ្យសម្រេចបានជោគជ័យ។ ឯកឧត្តម បានលើកឡើងបែបនេះ ក្នុងជំនួបនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ជាមួយឯកឧត្តម ដេស៊ីរ៉េ នីយ៉ារូហ៊ីរីរ៉ា (Désiré NYARUHIRIRA) ទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកកិច្ចការនយោបាយ និងការទូតរបស់អគ្គលេខាធិការអង្គការអន្តរជាតិនិយាយភាសាបារាំង (Organisation […]

អ្នកវិភាគឡប់សតិ«២ក្បាល» ត្រូវ សម រង្ស៊ី អូសចូលបទល្មើស អស់សិទ្ធិឈរឈ្មោះបោះឆ្នោត ២០ឆ្នាំ

អ្នកវិភាគដែលចេះគ្រប់រឿង ដឹងគ្រប់រឿង២ក្បាល គឺលោក គីម សុខ និងលោក ឆាំ ឆានី ដែលវិភាគព្រុសដូចឆ្កែតាមខ្សែញាក់របស់ម្ចាស់ខ្លួន សម រង្ស៊ី នោះ នៅពេលនេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាទឹកប្រាក់ចំនួន១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរយៈពេល ២០ឆ្នាំ។

គ.ជ.ប ចាប់ផ្តើមដឹកជញ្ជូនសម្ភារៈ និងឯកសារសំខាន់ៗ ទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥

សម្ភារ ឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ត្រូវបានដឹកជញ្ជូនពីឃ្លាំង គ.ជ.ប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

គ.ជ.ប៖ អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់

ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្ស ភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប នៅថ្ងៃទី១១ ខែកក្កដា។ គ.ជ.ប បញ្ជាក់ថា​មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល […]

ក្រុមមេធាវីរាជរដ្ឋាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោត ជៀសវាងចាញ់បោកបុគ្គលអគតិមួយចំនួនអាចប្រឈមនឹងទោសទណ្ឌនានា

ក្រុមមេធាវីរាជរដ្ឋាភិបាល បានឲ្យដឹងថា ថ្មីៗនេះ មានបុគ្គលអគតិមួយចំនួន កំពុងតែធ្វើការបំផុសបំផុល ក្នុងចេតនាទុច្ចរិត បំផ្លាញសិទ្ធិរបស់ប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយច្បាប់ ព្រមទាំងប្រឆាំងនឹងការអំពាវនាវរបស់អង្គព្រះមហាក្សត្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ក្រុមមេធាវីរាជរដ្ឋាភិបាល បានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧២៣/០១០ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ដែលកំពុងមានអានុភាពជាធរមាន បានកំណត់ថា អំពើរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត […]

ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ប្តេជ្ញាចេញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា

ប្រជាពលដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដោយទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ តាមរយៈឃ្លីបវីដេអូដែល Karpit News ទទួលបានជាបន្តបន្ទាប់ពីក្រុមប្រជាពលរដ្ឋ យុវជន បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត កីឡាករប្រដាល់ជាដើម បានចេញសារប្តេជ្ញាចិត្តចេញទៅបោះឆ្នោត និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ សាររបស់ប្រជាពលរដ្ឋទាំងនេះ បានបង្ហាញឲ្យឃើញពីការយល់ដឹងខ្ពស់ និងសារៈសំខាន់នៃការបោះឆ្នោត ស្របជាមួយនឹងការឃោសនារកសំឡេងឆ្នោតពីបណ្តាគណបក្សនយោបាយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា […]

គ.ជ.ប អំពាវនាវឲ្យមានការជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឲ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) សេចអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត។ ក្នុងសេចក្តីអំពាវនាវរបស់គ.ជ.ប បញ្ជាក់ថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា […]