សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សារៀបចំគន្លងផ្លូវដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ (Bus Lane) ដើម្បីសម្រួលការធ្វើចរាចរណ៍ ដោយសារផ្លូវនៅរាជធានីភ្នំពេញ មានលក្ខណៈតូចចង្អៀត។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញបំណងសិក្សាផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា ជនបរទេសគ្មានសិទ្ធិទិញដី ឬផ្ទះនៅកម្ពុជាទេ តែអាចជួលរយៈពេលវែងដល់ ៥០ឆ្នាំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលការណ៍ឱ្យជនបរទេសជួលផ្ទះរក្សាពេលយូរ មិនមែនជាការលក់ផ្ទះ លក់ដីឱ្យជនបរទេសនោះទេ ពោលគឺការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយជួលផ្ទះ ជួលដីឱ្យជនបរទេសរយៈពេលយូរ (១៥ឆ្នាំ ទៅ៥០ឆ្នាំ) ដើម្បីប្រយោជន៍សេដ្ឋកិច្ច។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មន្រ្តីនគរបាលចំនួនបួនរូបដែលបានបាញ់បោះសេរីនៅភ្នំគិរីរម្យ ដកចេញពីក្របខណ្ឌហើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់អះអាងថា មន្រ្តីនគរបាលចំនួនបួនរូប ដែលបានបាញ់បោះសេរី នៅភ្នំគិរីរម្យ កាលពីកន្លងទៅថ្មីៗនេះត្រូវបានដកចេញពីក្របខណ្ឌ ហើយសម្តេច ជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬ មន្រ្តីរាជការណាដែលធ្វើការបាញ់បោះសេរីបែបនេះ និងប្រើប្រាស់គ្រឿងញៀនជាដើមនោះ
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន
«ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ ដែលអាចទទួលបាន ការងារសមរម្យ ហើយជំនាញនេះនឹងជួយឱ្យបងប្អូនយើងទទួលបាន ការងារធ្វើក្នុងអត្រាដ៏ខ្ពស់»។ នេះជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចគូសបញ្ជាក់ថា យុវជនដែលចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងទទួលការឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ ពីរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” […]
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដាក់ឲ្យប្រើប្រាស់ផ្លូវអាស៊ានហាយវេលេខ១ ចុងខែវិច្ឆិកានេះ
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល ៥៥ខែ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”។ សម្តេចធិបតីបានថ្លែងថា វេទិកានៅថ្ងៃនេះ ជាវប្បធម៌សន្ទនា ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា រវាងរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងកររួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិននៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ “មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”នេះ ជាការសន្យារបស់ខ្ញុំដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភាព កាលពីថ្ងៃទី២៤ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានឹងប្រើយុទ្ធសាស្ត្រ «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺដូចអាណត្តិមុនៗដែរ នឹងផ្តោតសំខាន់លើការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក។ យើងនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ត «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»។ ដូច្នេះឈរលើយុទ្ធសាស្ត្រនេះ អ្វីៗទាំងអស់នឹងពឹងផ្អែកលើសមត្ថភាពការពារជាតិរបស់យើង ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មកងទ័ព ជាពិសេសសមត្ថភាពក្នុងការពារខ្លួន និងឆ្លើយតបទាន់ពេលវេលា។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស នឹងនៅតែដើរតួនាទីសំខាន់នៅក្នុងវិស័យការពារជាតិ ហើយរាជរដ្ឋាភិបាលនឹងកាន់តែពង្រឹងទ័ពពិសេសឲ្យកាន់តែប្រសើរឡើង និងកាន់តែខ្លាំងក្លារឹងមាំ។ […]
នាយករដ្ឋមន្ត្រីកម្ពុជា ចែករំលែកសេចក្តីចម្លងនិក្ខេបបទផ្ទាល់ខ្លួន ទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាសាធារណៈ
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ (ចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣) ដែលមានខ្លឹមសារដូចខាងក្រោម៖ ជូនលោក David Whitehouse ÷ ១. ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, […]
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាលើកទី៩
នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ រោងចក្រសហគ្រាសទាំង ៣០នេះ មានដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ពិសេសចំនួន ១រោងចក្រផលិតគ្រឿងសង្ហារឹមចំនួន ១១ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៤រោងចក្រផលិតសម្ភារសត្វចិញ្ចឹមចំនួន ២រោងចក្រកេសកាតុងចំនួន […]

