សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។ […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យប្រើវិធីសាស្ត្រថ្មីៗ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង នៅឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិ
តាមរយៈសារលិខិតក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានវិធីសាស្ត្រឬគំនិតច្នៃប្រឌិតថ្មីៗ ជំរុញការលើកទឹកចិត្ត ដើម្បីប្រមូលផ្តុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយត្រូវផ្តុំគ្នាទាំងក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យគ្មានជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា នៅដំណាច់ឆ្នាំ២០២៥នេះ និងក្នុងសកលលោក នាឆ្នាំ២០៣០។ ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តីដូចនេះ ធ្វើឡើង ស្របពេលដែលឆ្នាំ២០២៥នេះ ជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងកម្ពុជា ឆ្នាំ២០១១-២០២៥ ហើយដំណើរឆ្ពោះទៅបញ្ចប់ជំងឺគ្រុនចាញ់ […]
ចំណងមិត្តភាពនិងការទូតជាប្រពៃណី មិនអាចបំបែកបាន ក្នុងយុគសម័យដឹកនាំរបស់នាយករដ្ឋមន្ត្រីវ័យក្មេងបន្តវេនកម្ពុជានិងថៃ
មានឈាមជ័រជាកូនអ្នកនយោបាយ ជាអតីតនាយករដ្ឋមន្រ្តី ហើយទទួលឱកាសបានសិក្សានៅចក្រភពអង់គ្លេសដូចគ្នា នាយករដ្ឋមន្រ្តីវ័យក្មេងរបស់អាស៊ានទាំងពីររូបនេះ កំពុងបន្តពូនជ្រុំនូវទំនាក់ទំនង ជាប្រពៃណីឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ដំណើរទស្សនកិច្ចផ្លូវការ លោកស្រី ផែថងថាន នៅរាជធានីភ្នំពេញ បានស្ពាយឯកសារចំនួន ៧ ចុះ MoU ជាមួយកម្ពុជា ស្របពេលប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូតនូវចំណងមិត្តភាពជាប្រពៃណី។ ឯកសារទាំង ៧នោះ គ្មានឡើយនិយាយពីរឿងព្រំដែននៅតំបន់ត្រួតស៊ីគ្នាមួយចំនួន មានតែបើកច្រកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការងារ។ […]
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន
នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទ២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែនប្រទេសទាំងពីរ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះវិស័យសន្តិសុខ កម្ពុជា និងថៃ បានឯកភាពគ្នា នៅក្នុងការបន្តសហការបន្ថែមដែលមានស្រាប់ […]
រាជរដ្ឋាភិបាល លើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យ សម្រាប់គម្រោងអគារជាប់គាំងនៅព្រះសីហនុ
រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង«កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។ ការផ្តល់ជូននេះមានវិសាលភាព […]
នាយករដ្ឋមន្ត្រីថៃ ធ្វើដំណើរមកដល់កម្ពុជា ដើម្បីផ្តើមបំពេញទស្សនកិច្ចផ្លូវការ
នាវេលាប្រមាណម៉ោងជាង៩ព្រឹក ថ្ងៃទី២៣ ខែមេសា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និង ស្វាមី បានអញ្ជើញមកកម្ពុជា ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វត្តមានរបស់លោកជំទាវ […]
មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥, ។ ក្នុងឱកាសជំនួបនេះ, ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ឯកឧត្តមក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី […]
ចិន និងអាមេរិក គឺកម្ពុជាចាប់យកទាំងអស់ ដើរស្របប្រវត្តិសាស្រ្តនិងទិសខ្យល់នយោបាយអន្តរជាតិ
សន្លឹកបៀរប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិតជាលេងបានល្អ ស្របតាមរបត់នយោបាយពិភពលោក ទម្រង់នេះដោយសារកម្ពុជាយើងមើលឃើញយ៉ាងច្បាស់ថា បងធំពិភពលោកគឺគ្មាននរណាក្រៅពីមហាយក្សចិន-សហរដ្ឋអាមេរិក។ ត្បិតកម្ពុជារាប់អានជិតស្និទ្ធជាមួយចិន តែជំហរនយោបាយកម្ពុជាមិនចោលប្រទេសណាមួយឡើយ។ យើងមើលឃើញនយោបាយអន្តរជាតិរបស់កម្ពុជា តែងប្រកាន់ជំហរ គឺមិនរណបប្រទេសណាមួយជាដាច់ខាត។ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជារាប់អានប្រទេសទាំងអស់ជាមិត្ត មិនថាស្ពៃ មិនថាសាច់គោ គឺយកទាំងអស់ដើម្បីតែសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន។ ត្រង់ន័យនេះ ចិន និងអាមេរិក […]
ផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ នឹងសម្ពោធបេីកឱ្យប្រេីប្រាស់ជាផ្លូវការនាចុងខែមេសា ឆ្នាំ២០២៥នេះ
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួង ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលដឹកនាំដោយលោកសន្ដិបណ្ឌិត យូ ស៊ុនឡុង […]
ការជួបជុំសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បង្ហាញច្បាស់ថាពលរដ្ឋចង់បានសុខសន្តិភាព និងបដិសេធក្រុមនយោបាយប៉ុនប៉ងនាំតែក្តីអន្តរាយ
ពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ បង្កើតបានស្នាមមញឹមរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព រីករាយស្វាគមន៍ទេវតាឆ្នាំថ្មី ជាមួយនឹងការអបអរសាទរសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ មានមេដឹកនាំល្អនាំសុខសាន្តត្រាណ ស្នាមញញឹម និងភាពសប្បាយរីករាយឲ្យប្រជាពលរដ្ឋ មានឱកាសជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ្ត បងប្អូន ផ្ទុយពីក្រុមជ្រុលនិយមតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋពីមួយថ្ងៃៗតាមរយៈបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ ប្រឌិតរឿង ផុសព័ត៌មាន Fake News ដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់ ហើយត្រូវតែកម្ចាត់ឲ្យទាន់ពេលវេលា។ បុណ្យប្រពៃណីជាតិឆ្នាំម្សាញ់នេះ ប្រារព្ធឡើងយ៉ាងឳឡារឹកអធិកអធមតាមបណ្តារាជធានីខេត្ត ទីរួមស្រុក […]

