សារព័ត៌មាន Aljazeera បានចុះផ្សាយនៅព្រឹកថ្ងៃទី១៣ធ្នូនេះថា កម្ពុជាបានចោទថៃ ថាបានបន្តទម្លាក់គ្រាប់បែកក្នុងទឹកដីខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងថាទីក្រុងបាងកក និងភ្នំពេញ បាន ព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារ។ Aljazeera បន្តផ្សាយថាក្រសួងការពារជាតិកម្ពុជាបាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃសៅរ៍ថា “នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងដើម្បីទម្លាក់គ្រាប់បែកចំនួន ៧” នៅលើគោលដៅមួយចំនួន។ ក្រសួងបាននិយាយថា […]
