ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថា ប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់គ្នា បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏សាហាវតាមបណ្តោយព្រំដែនដែលមានជម្លោះរបស់ប្រទេសទាំងពីរ។ នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបានប្រាប់សារព័ត៌មាន Anadolu កាលពីថ្ងៃចន្ទ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា លោក ត្រាំ ប្តេជ្ញាចិត្តធ្វើការដើម្បីបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងដែរថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីបញ្ចប់ជម្លោះនេះ។ សាររបស់ប្រធានាធិបតីអាមេរិក បានកើតឡើងនៅពេលដែលប្រទេសថៃបានបើកការវាយប្រហារតាមអាកាសលើកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ។ សកម្មភាពនេះ […]
Tag: donald trump
ត្រាំ ព្រមានកាត់ទោសប្រហារជីវិតតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដែលជំរុញយោធាកុំអនុវត្តតាមបទបញ្ជា
ប្រធានាធិបតីអាមេរិកបានព្រមានតំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យដែលបានជំរុញឱ្យយោធាអាមេរិកកុំអនុវត្តតាមបទបញ្ជាខុសច្បាប់ អាចនឹងត្រូវបានកាត់ទោសប្រហារជីវិត ដោយលោកហៅថាជា ជនក្បត់ និងមានចរិតឧទ្ទាមបះបោរ។ គណបក្សប្រជាធិបតេយ្យ បានចេញមុខថ្កោលទោសភ្លាមៗចំពោះការសម្លុតគំរាមរបស់លោក ដូណាល់ ត្រាំ ប្រឆាំងនឹងសមាជិកព្រឹទ្ធសភា និងសមាជិកសភាតំណារាស្ត្រអាមេរិក៦រូបមកពីគណបក្សប្រជាធិបតេយ្យដែលបានធ្វើការអត្ថាធិប្បាយមួយក្នុងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃអង្គារកន្លងទៅ។ សមាជិកសភាតំណាងរាស្រ្តមកពីបក្សប្រជាធិបតេយ្យទាំងនោះធ្លាប់បម្រើការក្នុងយោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ រួមទាំង សមាជិកព្រឹទ្ធសភាលោក Mark Kelly ជាអតីតសមាជិកកងទ័ពជើងទឹក និង NASA ក៏ដូចជាសមាជិកព្រឹទ្ធសភា លោកស្រី Elissa […]
ដើម្បីបញ្ចប់សង្រ្គាមក្រោមផែនការសន្តិភាពថ្មី ត្រាំ តម្រូវឲ្យអ៊ុយក្រែនប្រគល់ ទឹកដី ខ្លះទៅ រុស្ស៊ី
សហរដ្ឋអាមេរិក មានផែនការសន្តិភាពថ្មីមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងតម្រូវឱ្យទីក្រុងកៀវបោះបង់ចោលទឹកដី និងអាវុធមួយចំនួន ហើយបញ្ជូនសញ្ញាទៅកាន់ប្រធានាធិបតីអ៊ុយ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវតែទទួលយកផែនការថ្មីនេះ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា បានឱ្យដឹងថា ផែនការសន្តិភាព ២៨ចំណុចត្រូវបានលើកឡើងដោយបេសកជនពិសេសអាមេរិក លោក Steve Witkoff នៅក្នុងជំនួបជាមួយលោក Rustem Umerov ដែលជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ […]
ត្រាំ ព្រមានក្រុមហាម៉ាស ឱ្យទទួលយកកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា
ប្រធានាធិបតីអាមេរិក បានព្រមានលើកចុងក្រោយទៅកាន់ក្រុមហាម៉ាស ដោយជំរុញឱ្យចលនាប៉ាឡេស្ទីន មួយនេះទទួលយកកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងចេញពីតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៧ ខែកញ្ញា នៅក្នុងការបង្ហោះសារលើបណ្ដាញសង្គម Truth Social បានគូសបញ្ជាក់ថា អ៉ីស្រាអែលបានទទួលយកលក្ខខណ្ឌរបស់លោក ហើយឥលូវវាជាពេលដែលហាម៉ាសត្រូវទទួលយកដែរ។ ទន្ទឹមគ្នានេះលោកបានព្រមានហាម៉ាសពីផលវិបាក ប្រសិនបើពួកគេមិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ ដោយបញ្ជាក់បន្ថែមថា នេះជាការព្រមានលើកចុងក្រោយរបស់លោក។ ក្រោយការព្រមានរបស់លោក ត្រាំ ក្រុមហាម៉ាសបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា […]
សារព័ត៌មាន CNN៖ នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រលោកប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព
សារព័ត៌មាន CNN បានចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់រង្វាន់ណូបែលសន្តិភាពដោយបានកោតសរសើរចំពោះ “ភាពជារដ្ឋវិសាមញ្ញ” របស់គាត់ក្នុងការបញ្ឈប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ អមដោយលិខិតមួយច្បាប់ដែលសម្តេចបានសរសេរថា «ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ […]
Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
កុមារី Jasmine បានចេញសារជាភាសាអង់គ្លេស និងភាសាចិន ទាំងយប់នៅម៉ោងជាង ១រំលងអាទ្រាធចូលថ្ងៃទី២៧ ខែកក្កដានេះ បង្ហាញពីការសារដ៏រីករាយដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសន្ទនាតាមទូរសព្ទ។ នៅក្នុងវីដេអូសារនោះ Jasmine ជាកូនស្រីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជំរាបសួរទៅកាន់ឯកឧត្តមប្រធានាធិបតី Donald J. Trump ដោយបញ្ជាក់នាងជា កូន ខ្មែរ […]
