សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៤.៨៧ភាគរយ នៅក្នុងត្រីមាសទីមួយធៀបនឹងឆ្នាំមុន ដែលជាអត្រាកំណើនទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រ៉យទ័របានបង្ហាញនៅថ្ងៃចន្ទនេះ។  កំណើនខែមករាដល់ខែមីនាគឺយឺតបំផុតចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ ២០២១ ហើយធ្លាក់ចុះពី ៥.០២ភាគរយ នៅក្នុងត្រីមាសមុន។ ផ្អែកលើមូលដ្ឋានដែលបានកែតម្រូវតាមរដូវកាល ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ០.៩៨ភាគរយ នេះបើតាមស្ថិតិទិន្នន័យរបស់ឥណ្ឌូនេស៊ីបានបង្ហាញ។ យោងតាមលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូបានតូ (Prabowo Subianto) ដែលបានចូលកាន់តំណែងកាលពីឆ្នាំមុនបានសន្យាថានឹងដំឡើងវាដល់ ៨ភាគរយ ក្នុងអំឡុងពេលអាណត្តិ ៥ […]