ជាមួយនិងការវិលត្រឡប់មកជាថ្មីក្នុង ព្រឹត្តិការណ៍« Hong Kong Film Gala Presentation»លើកទី២នៅក្នុងប្រទេស កម្ពុជា លើកនេះ ក៏មានចាក់បញ្ចាំងភាពយន្តហុងកុងល្បីៗចំនួន៦ ប្រជុំដោយអ្នកដឹកនាំល្បីៗជាច្រើនរបស់ហុងកុង ។ ជាពិសេសព្រឹត្តិការណ៍នេះក៏បានចូលរួមចំណែកផ្សព្វផ្សាយភាពយន្តនិង បង្ហាញពីវប្បធម៌និងភាពទាក់ទាញរបស់ទីក្រុងហុងកុងផងដែរ ។ ព្រឹត្តិការណ៍ផ្សព្វផ្សាយភាពយន្តហុងកុងនៅ កម្ពុជា លើកទី២នេះបានរៀបចំឡើងកាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៥ កន្លងមកនេះ ដោយមានការអញ្ជើញចូលរួមជាអធិបតីក្រោមវត្តមានឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ លោកស្រី Ji Li កុងស៊ុលស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក Parson Lam នាយកការិយាល័យ សេដ្ឋកិច្ច […]
