ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Huawei បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងបណ្តុះធនធានមនុស្សផ្នែកបច្ចេកវិទ្យាសម្រាប់អនាគតរបស់កម្ពុជា។ នៅក្នុងជំនួបពិភាក្សា ដែលបានធ្វើឡើងនៅទីស្តីការក្រសួង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុន Huawei បានបញ្ជាក់អំពីបរិវត្តកម្មឧស្សាហកម្មនៅក្នុងប្រទេសចិន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ដោយលើកយកឧទាហរណ៍ពីការប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់ត្រួតពិនិត្យគុណភាពក្នុងខ្សែច្រវាក់ផលិតកម្មរថយន្ត ការបង្កើនប្រសិទ្ធភាពចំណាយនិងកាត់បន្ថយពេលវេលាសម្រាប់សេវាដឹកជញ្ជូន និងការផ្តល់លទ្ធភាពឱ្យអតិថិជនរចនាសម្លៀកបំពាក់តាមតម្រូវការជាដើម។ ភាគីក្រុមហ៊ុន ក៏បានលើកឡើងអំពីបទពិសោធជោគជ័យរបស់ខេត្ត Quizhou […]
