ព្រះរាជអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក ខារីម ខាន់ (Karim Khan) បានលាឈប់ពីតំណែងជាបណ្ដោះអាសន្ន ខណៈដែលអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទប្រព្រឹត្តិខុសផ្លូវភេទ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៧ ខែឧសភានេះ។  ការលាលែងពីតំណែងនេះមិនមាននីតិវិធីច្បាស់លាស់សម្រាប់ការជំនួសលោក ខាន់ នោះទេ។ ស្ថានភាពនេះបង្កើតភាពមិនច្បាស់លាស់បន្ថែមទៀតសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលកំពុងប្រឈមមុខនឹងវិបត្តិអត្ថិភាពរួចហើយ ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល លោក បែនចាមីន នែតានយ៉ាហ៊ូ។ យ៉ាងណាម៉ិញ មេធាវីរបស់លោក ខាន់ បានច្រានចោលរាល់ការចោទប្រកាន់ពីបទប្រព្រឹត្តខុស ដោយលើកឡើងថាលោកបានឈប់សម្រាកដោយសារតែការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយលើបញ្ហានេះប៉ះពាល់ដល់សមត្ថភាពរបស់លោកក្នុងការផ្តោតលើការងារប៉ុន្តែមិនមានបំណងលាលែងទេ។ យ៉ាងណាម៉ិញ […]