ICRC៖ ទាហានកម្ពុជាទាំង១៨រូប មានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

នៅថ្ងៃទី១៦ ខែធ្នូនេះជា ថ្ងៃទី១៤០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានចុះជួបសួរសុខទុក្ខជាលើកទី៤បានបញ្ជាក់ថាទាហានកម្ពុជាទាំង១៨រូបមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។ ក្រសួងការពារជាតិបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៥នៅទីស្តីការក្រសួងការពារជាតិដោយបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ទៀសីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្នរដ្ឋលេខាធិការក្រសួងការពារជាតិបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគ។ នៅក្នុងជំនួបនោះលោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៤នាយទាហានទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥។ចំពោះការចុះសួរសុខទុក្ខលើកទី៤ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថាទាហានយើងទាំង១៨រូបនៃកងយោធពលខេមរភូមិន្ទដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះគឺមានសុវត្ថិភាពនិងមានសុខភាពល្អទាំងអស់គ្នា។លោកក៏បានបញ្ជាក់បន្ថែមថាលោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូបសម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមឧត្តមសេនីយ៍ឯករ៉ាត់ដារ៉ារ័ត្នបានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យនិងតាមដានសុខុមាលភាពសុវត្ថិភាពនិងលក្ខខណ្ឌរស់នៅរបស់នាយទាហានទាំង១៨រូបដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម […]

ICRC នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង ១៨  និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះជាមួយគ្រប់ភាគីពាក់ព័ន្ធ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានស្នើ សុំ ឱ្យ អង្គការ កាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដាន សុខទុក្ខ របស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាទាំងអស់។ ការលើកឡើងនេះធ្វើឡើងកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំឡុងពេលនៃជំនួប ពិភាក្សា ការងាររវាងឯកឧត្តម និងលោក […]

5
Promotion