ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពCMAC ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្ដិភាពតាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសដល់បណ្ដាលប្រទេសដែលរងគ្រោះដោយសារសង្គ្រាមនៅជុំវិញពិភពលោក។ ការលើកឡើងនេះ ក្នុងពេលជួបជាមួយឯកឧត្តម ហេង រតនា​ អគ្គនាយក CMAC កាលពីថ្ងៃទី១២ ខែតុលា ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជានិយាយជារួម និងនិយាយដោយឡែកសមិទ្ធផលដែលអង្គភាពCMACសម្រេចបាន ជាពិសេសក្នុងរយៈពេលជាង២៧ឆ្នាំមកនេះ​ JICA បានផ្តល់ជូនរាជរដ្ឋាភិបាល​នូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រេីនប្រភេទ​ រួមទាំងគ្រឿងចក្រកម្ទេចមីន​ធុនធ្ងន់មានចំនួនជាង៥០គ្រឿង។  ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសារមន្ទីរតេជោសន្តិភាពដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន  សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្រ្គាម […]