ព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់គោរមងារ«ឧកញ៉ា» ពីឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya

ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់បញ្ចប់​គោរមងារ «ឧកញ៉ា» តាមព្រះរាជ​ក្រឹត្យ ចុះថ្ងៃទី១៩ សីហា ដោយមានសំណើរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួររម្លឹកថា អ្នកជំនួញឡេដ៏ល្បីដែលមហាជនភាគច្រើនស្គាល់ថា Love Riya ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា” ឧកញ៉ា” កាលពីថ្ងៃទី០១ […]

នគរបាលខេត្តកណ្តាល ឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya

កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បី ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទោះបីយ៉ាងណា ការចុះឃាត់អ្នកលក់ឡេល្បីឈ្មោះនេះ គេនៅមិនទាន់ដឹងពាក់ព័ន្ធនឹងករណីអ្វីនៅឡើយទេ […]

សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអ​ស់ ត្រូវ​ចៀសវាងស​កម្មភា​ពដែ​លប៉ះ​ពា​ល់ដល់គុ​ណតម្លៃ របស់គោ​រមងារឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់គោរមវន្តទាំងអស់ ចៀសវាងនូវសកម្មភាពទាំងឡាយណាផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់ដល់គុណតម្លៃ កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា និងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា ជាដើម។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនួញឡេអនឡាញ គឺឧកញ៉ា ឆេង ស្រីរ័ត្ន (ហៅ Love Riya) បានថតសម្តែង ស្លៀកពាក់ ប្រើប្រាស់ពាក្យសម្តីមិនសមរម្យដែលខុសឆ្គង […]

ទីបំផុត! ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុ​ស​និង​សន្យា​បញ្ឈប់សកម្មភាពដែលធ្វើប៉ះពាល់​ដល់ប្រវត្តិសាស្ត្រ និងសិល្បៈ វប្បធម៌ខ្មែរ

ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ កិច្ចប្រជុំណែនាំ បានធ្វើឡើងនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ […]

5
Promotion