ទោះត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំនៅលើឆាកអន្តរជាតិ ! 

ទោះបីជាត្រូវប្រជាជន ថៃ មួយចំនួនពេបជ្រាយដាក់ខ្លួនក្តី តែ ហ្វីយ៉ាតា នៅតែបង្ហាញភាពរឹងមាំ និងតស៊ូមិនរាថយ ដើរទៅមុខយ៉ាងក្លាហាននៅលើឆាកអន្តរជាតិ ។  កៀកថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត Miss Universe 2025 ហើយ ហ្វីយ៉ាតា តំណាង កម្ពុជា ទៅចូលរួមលើឆាកអន្តរជាតិលើនេះ កាន់តែជួបព្យុះភ្លៀងឥតស្រាក់ស្រាន្ត ជាក់ស្តែងថ្មីៗនេះនាងត្រូវប្រជាជន ថៃ មួយចំនួន បានពេបជ្រាយ និង ចំអកឡកឡឺយដាក់នាងជាច្រើនលើកច្រើនសារ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍នាងជាខ្លាំង ។ […]

ទុករឿងចម្រុងចម្រាសឱ្យមេធាវីដោះស្រាយ ហ្វីយ៉ាតា ចាប់ផ្តើមបញ្ចេញចង្កូមនៅលើឆាកអន្តរជាតិ !

ម្ចាស់មកុដ Miss Universe Cambodia ២០២៥ ហ្វីយ៉ាតា បានទុករឿងចម្រុងចម្រាស់របស់ខ្លួនជាមួយខាងអ្នកគ្រប់គ្រង Miss Universe Cambodia ចោលមួយឡែក ដោយទុកឱ្យមេធាវីផ្ទាល់ខ្លួនជាអ្នកដោះស្រាយ ហើយនាងសុំពេលវេលាបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិឱ្យចប់សិន ។ ម្ចាស់មកុដកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ២០២៥ ហ្វីយ៉ាតា បានឡើងយន្តហោះចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe នៅប្រទេស ថៃ លើកទី ៧៤ កាលពីថ្ងៃទី ០២ […]

អស់ប៉ុន្មានមិនខ្វល់ ! ហ្វីយ៉ាតា សុំលេងអស់ដៃ ត្រៀមរថយន្តក្រុង៤គ្រឿងដឹកអ្នកគាំទ្រ និង ៣០វ៉ាលី សម្រាប់ការចេញទៅប្រកួត Miss Universe លើកទី៧៤

មិនខ្វល់អ្វីទាំងអស់ ! ហ្វីយ៉ាតា សុំលេងអស់ដៃ ឱ្យកក្រើកឆាកបវរកញ្ញាម្តងហើយពេលនេះ ដោយបានត្រៀមរថយន្តក្រុង៤គ្រឿងសម្រាប់ដឹកអ្នកគាំទ្រទៅព្រលានយន្តហោះអន្តរជាតិតេជោដោយផ្ទាល់ និងត្រៀម ៣០វ៉ាលី សម្រាប់ការប្រកួត Miss Universe លើកទី៧៤ ។  បើតាមគម្រោង ហ្វីយ៉ាតា នឹងត្រៀមហោះហើរចេញទៅប្រកួត Miss Universe លើកទី៧៤ នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២៥នាប៉ុន្មានថ្ងៃខាងមុខនេះ ។ មុនពេលឡើងយន្តហោះ ហ្វីយ៉ាតា បានប្រកាសដំណឹងល្អសម្រាប់អ្នកគាំទ្រខ្លួនថា « ដំណើររបស់នាងខ្ញុំឆ្ពោះទៅកាន់ចក្កវាឡ ចូលមកដល់កាន់តែកៀកហើយ ប៉ុន្តែដំណើរនេះមិនអាចធ្វើទៅបានដោយគ្មានអ្នកទាំងអស់គ្នាឡើយ ។ ការគាំទ្ររបស់អ្នកទាំងអស់ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់នាងខ្ញុំក្នុងពេលនេះ ក្នុងនាមជាអ្នកតំណាងប្រទេស កម្ពុជា […]

មិនអោបដៃឈរមើលឡើយ ! សមាគមសិល្បករខ្មែរជម្រុញឱ្យបងប្អូនចូលរួមបោះឆ្នោតគាំទ្រ ប្រាសាទ ដាវីន ឱ្យបានច្រើន 

ខណៈ ប្រាសាទ ដាវីន កំពុងផ្ទុះការចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ សមាគមសិល្បករខ្មែរបានជម្រុញឱ្យបងប្អូនចូលរួមបោះឆ្នោតដល់បេក្ខភាព កម្ពុជា ឱ្យបានច្រើន ដើម្បីកម្ពុជា មានឱកាសឡើងទៅ Top សំខាន់ៗ ។ វត្តមាន ប្រាសាទ ដាវីន នៅលើទឹកដី ម៉ិកសិកកូ ដើម្បីដណ្តើមមកុដ Miss Universe ឆ្នាំ ២០២៤ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាតិ និង អន្តរជាតិ ជាក់ស្តែង សកម្មភាពរបស់នាងទាំងអស់ បានធ្វើឱ្យគណគម្មការពេញចិត្ត ថែមទាំងបានកត់សម្គាល់ទុកផងដែរ […]

មិនទាន់ឡើងឆាកប្រកួតផ្លូវការផង ប្រាសាទ ដាវីន ផ្ទុះការចាប់អារម្មណ៍ខ្លាំងពីគណកម្មការ Miss Universe !

អ្នកនាង ប្រាសាទ ដាវីន កាន់តែទទួលបានការចាប់អារម្មណ៍ពីគណកម្មការ Miss Universe បន្ទាប់ពីបានបង្ហាញសកម្មភាព២ថ្ងៃជាប់គ្នាមកនេះនៅលើទឹកដី ម៉ិកស៊ិកកូ ។ រហូតធ្វើឱ្យមហាជនជាច្រើនមានក្តីរំពឹងខ្ពស់លើ ប្រាសាទ ដាវីន ថា អាចនឹងនាំ Top ល្អណាមួយមកកាន់ប្រទេសក្នុងឆ្នាំនេះ ។  នេះជាថ្ងៃទី ២ ហើយដែល ប្រាសាទ ដាវីន បានបង្ហាញមុខនៅក្នុងកម្មវិធីផ្សេងទៅតាមការកំណត់របស់អ្នករៀបចំ Miss Universe នៅទឹកដី ម៉ិកស៊ិកកូ ។ មើលទៅអ្នកនាង ប្រាសាទ ដាវីន ពិតជាស្រស់ស្អាត និងមានការជឿជាក់ខ្លាំងលើសមត្ថភាពខ្លួន […]

បវរកញ្ញាដែលមានកម្ពស់ខ្ពស់កញ្ញា ចន សុទីម៉ា បង្ហាញពីបុរសក្នុងក្តីស្រមៃ !

អាចចាត់ទុកថា កញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 គឺជាបវរកញ្ញាមួយរូបដែលមានកម្ពស់ខ្ពស់ និង ស្រស់ស្អាត ពិបាកនិងរកគូប្រដូចបាន ជាក់ស្តែងនាងមានកម្ពស់រហូតដល់ទៅ ១.៨១ ម៉ែត្រ ។ ចំពោះបុរសក្នុងក្តីស្រមៃរបស់នាង គឺជាបុរសដែលមានចំណុច ១ នេះ