រឿងកម្ចីវត្ថុបុរាណខ្មែរ! មានការវែកញែកពេញបណ្តាញសង្គម និងក្តីព្រួយបារម្ភចំពោះការខ្លាចបាត់បង់ ឬយកមកវិញជាវត្ថុក្លែងក្លាយ

វត្ថុបុរាណខ្មែរទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីសារមន្ទីរជាតិបានបង្កើតឡើងនៅកំឡុងឆ្នាំ១៩១០។ ការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានធ្វើឱ្យប្រទេសមួយចំនួន បានស្នើសុំខ្ចីវត្ដុបុរាណខ្មែរ ដាក់តាំងពិព័រណ៍នៅឯបរទេស អំឡុងមុនសង្គ្រាមស៊ីវិលឆ្នាំទស្សវត្សឆ្នាំ១៩៧០។ ប្រទេសដែលធ្លាប់បានស្នើសុំខ្ចីវត្ថុបុរាណខ្មែរទៅដាក់តាំងបង្ហាញ មានប្រទេសឥណ្ឌា ជប៉ុន បារាំង កាណាដា អាល្លឺម៉ង អេស្ប៉ាញ សហរដ្ឋអាម៉េរិក កូរ៉េជាដើម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ គឺទទួលបានការចាប់អារម្មណ៍ខ្ចីពីប្រទេសចិន។ នាពេល​ថ្មីៗ​នេះ​ មាន​មតិ​សាធារណជន​ជាច្រើន​បាន​ពិភាក្សា​ វែកញែក​ពេញ​បណ្តាញ​សង្គម​​ចំពោះ​ការ​ផ្តល់កម្ចីវត្ថុបុរាណ ១៥០រូប​សម្រាប់ដាក់តាំងបង្ហាញក្នុងពិព័រណ៍ចល័តជាសកលនៅទីតាំងចំនួនបីផ្សេងគ្នាក្នុងប្រទេសចិន ដោយនឹងចាប់ផ្ដើមពីសារមន្ទីរខេត្តហ័រពៃនៅចុងឆ្នាំ២០២៦។​ វត្ថុបុរាណខ្មែរទាំងនោះ រួមមានរូបចម្លាក់ទេពទាំងក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា […]

ទេសរដ្ឋមន្ត្រី លី ធុជ៖ រាជរដ្ឋាភិបាលបានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈយ៉ាងមានប្រសិទ្ធភាព

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈ យ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះ ភាគច្រើននៃកម្ចីដែលទទួលបាន មានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកប ដោយចីរភាពនិងបង្កើនផលិតភាពសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ថ្លែងក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេក​អេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ។ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ច្រើន និងសម្ពោធ​សមិទ្ធផលជាច្រើន។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា […]

រដ្ឋមន្ត្រីកសិកម្ម សង្ឃឹមថា នឹងមានការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ប្រជាកសិករកាន់តែច្រើន

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណធនាគារវីង (ខេមបូឌា) ម.ក ដែលបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន ៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ ៧ទៅ៨ភាគរយ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ។ ឯកឧត្តមបានលើកឡើងថា នេះគឺជាការបើកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ហើយឯកឧត្តមសង្ឃឹមថា នឹងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនខ្ចីបំណុលបរទេសដោយគ្មានហេតុផល រហូតដល់ជំពាក់វ័ណ្ឌកឡើយ

កម្ពុជាមិនខ្ចីបំណុលគេរហូតដល់វ័ណ្ឌកឡើយ គឺខ្ចីយកមកវិនិយោគលើហេដ្ឋានរចនាសម្ព័ន្ធធំៗ ដើម្បីបម្រើដល់សេដ្ឋ​កិច្ច ពោលគឺមិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ១៩០​នាក់ នៅ​តាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតីមានប្រសាសន៍ថា យើងមិនមែនបាត់អធិបតេយ្យភាពទៅប្រទេសណា ដោយសារកម្ចីនោះទេ ហើយយើងក៏មិនមែនខ្ចីបំណុលដោយគ្មានហេតុផល […]

ចាប់ពីពេលនេះទៅ! សិស្សនិស្សិតអាចស្នើកម្ចីថវិកាដោយគ្មានការប្រាក់, ពេលចេញធ្វើការចាំទូទាត់មកវិញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ប្រកាសដាក់ដំណើរការជាផ្លូវការនៃ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ បានបង្កើត “កម្មវិធីអភិវឌ្ឍន៍​ជំនាញឌីជីថល” ដែលកម្មវិធីនេះ នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ ឯកឧត្ដមបន្តថា និស្សិតត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ […]

ធនាគារជាតិ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការទម្រង់ស្តង់ដាកិច្ចសន្យាឥណទាន ដើម្បីការពារអតិថិជន

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី និងបើកកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទានសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ ក្នុងកម្មវិធីនេះ ក៏មានអ្នកចូលរួមប្រមាណ ៣០០នាក់ មកពីធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមហិរញ្ញវត្ថុ […]

5
Promotion