ស្របពេលដែលគ្រងឈុតសម្លៀកបំពាក់បុរាណរាជធិតាក្សត្រក្នុងសម័យមហានគរដ៏រុងរឿង ដែលបំផុសគំនិតពីរចនាបថនៃប្រាសាទតាព្រហ្ម កញ្ញា កុយ អេណា បានប្តេជ្ញាចិត្តក្នុងការថែរក្សា និងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ខ្មែរឱ្យកាន់តែទូលំទូលាយ ។ នៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ដែលរៀបចំឡើងដោយតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ដែលមានឈ្មោះថា « ខ្លឹមព្រះនគរ » បានធ្វើផ្ទុះកក្រើកពេញផ្ទៃប្រទេស ជាមួយនិងចូលរួមពីសំណាក់សិល្បកររាប់រយនាក់ ដោយម្នាក់ៗបានតុបតែងខ្លួន និងស្លៀកពាក់បែបប្រពៃណីមានទាំង បុរាណ និងសម័យលាយឡំគ្នាដើម្បីបង្ហាញឱ្យពិភពបានដឹងកាន់តែច្បាស់ពីវប្បធម៌និងអរិយធម៌ខ្មែរដែលមានយូរឡុងណាស់មកហើយ […]
Tag: កុយ អេណា
ទើបបញ្ចប់បេសកកម្មដើរថ្មើរជើង កុយ អេណា មិនខ្វល់រឿងថែសម្រស់មានគម្រោងបន្តបេសកកម្មថ្មី !
គ្រាន់តែបញ្ចប់បេសកកម្មដើរថ្មើរជើងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកញ្ញា កុយ អេណា មានគម្រោងនឹងបន្តបេសកម្មថ្មីជាបន្តទៀត ដើម្បីផ្សារភ្ជាប់តំបន់ទេសចរណ៍នៅ កម្ពុជា ដោយមិនខ្វល់ពីរឿងថែរក្សាសម្រស់ ។ បេសកកម្មដើរថ្មើរជើងរបស់កញ្ញា កុយ អេណា ពីទីក្រុង ភ្នំពេញ ទៅខេត្ត សៀមរាប បានផ្ទុះកក្រើកពេញក្នុងនិងក្រៅប្រទេស និងទទួលបានគាំទ្រខ្លាំងពីមហាជន អ្នកខ្លះស្ទើរតែមិនជឿថា នារីដ៏ស្រស់ស្អាតរូបនេះ អាចនឹងធ្វើបាននោះទេ ដែលសុខចិត្តលះបង់សម្រស់ កម្លាំងកាយចិត្ត ដើរចម្ងាយរាប់រយគីឡូម៉ែត្របែបនេះ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺ កុយ អេណា ធ្វើបានសម្រេចក្នុងបេសកកម្មរបស់ខ្លួន ថែមទាំងបានឆក់យកបេះដូងយ៉ាងច្រើនពីមហាជន ។ […]
