ប្រេងអណ្តែតលើឆ្នេរព្រែកត្រែង អាជ្ញាធរសម្អាតជិតអស់ហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យចុះមុជទឹកបាន​នៅឡើយ

ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះ អាជ្ញាធរសម្អាតបានប្រមាណជាង៩៥ភាគរយហើយ ប៉ុន្តែមិនទាន់អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងនៅមាត់សមុទ្រនៅចំណុចនេះ ឬចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំមួយរយៈពេលខ្លីសិន ។ នៅព្រឹកថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែង កាលពីថ្ងៃទី១ខែ​កុម្ភៈ​ ក្រុមការងារជំនាញបានសម្អាតប្រមាណជា៩៥ភាគរយហើយ នៅសល់តែកំណកកម្អែលបន្តិច បន្តួចប៉ុណ្ណោះ ខណៈក្រុមការងាររបស់ក្រសួងពាក់ព័ន្ធកំពុងមមាញឹកសម្រុកសម្អាត ដើម្បីឲ្យពលរដ្ឋចុះលេងទឹកបានឆាប់ៗនេះ […]

ចេញផ្លែផ្កាទៀតហើយក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” សម្រេចលើកចិត្តដល់គម្រោងចំនួន ៤៨គម្រោងមានទុន ៤៨៧លានដុល្លារ

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១២ ដើម្បីពិនិត្យគម្រោងវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ។ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។ ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ […]

ខេត្តព្រះសីហនុ សហការជាមួយវិស័យឯកជនរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយវិស័យឯកជន រៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ និងព្រឹត្តិការណ៍អមចំនួន៣ផ្សេងទៀត នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ដែលទី១.នៅទីលានតេជោ (ពយតាមូង) ទី២.នៅពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និង ទី៣.នៅ Bay of Lights ថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ

ស្ថានីយ​ប្រព្រឹត្តកម្មទឹ​កកខ្វក់​ទី៣ នៅខេត្តព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គម្រោងវិនិយោគចំនួនពីរទំហំជិត ៦០០លានដុល្លារ នឹងជះឥទិ្ធពលវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចពិភាក្សា និងវាយតម្លៃលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ចំនួន ២ រួមមាន៖ ១. ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០ ០០០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២ […]

មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ មិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនសូម្បីម្នាក់

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្តកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

អភិបាលខេត្តព្រះសីហនុ ធ្វេីតេស្ដរកសារធាតុញៀន!

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៦ ែខកុម្ភៈនេះថា ឯកឧត្តមបានធ្វេីតេស្ដ​រកសារធាតុញៀននៅចំពោះមុខគណៈកម្មការរួចហេីយ​លទ្ធផលអវិជ្ជមាន។ ទន្ទឹមនេះ ឯកឧត្តមប្ដេជ្ញាគាំទ្រ​ នូវបទបញ្ជាដ៏មុឺងម៉ាត់មុតស្រួចរបស់សម្ដេចធិបតី​ “សំអាតខ្លួនយេីងជាមុន” សូមប្ដេជ្ញាថាទេ​ចំពោះគ្រឿងញៀន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាសារធារណៈពាក់ព័ន្ធការបោសសម្អាតគ្រឿងញៀន ក្នុងជួររាជរដ្ឋាភិបាលដោយចេញបទបញ្ជាថ្មីមួយទៀត ឱ្យបណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ […]

ក្រសួងទេសចរណ៍ បង្ហាញវីដេអូសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ

ក្រសួងទេសចរណ៍ផលិតវីដេអូអំពីទិដ្ឋភាពសង្ខេបៗដែលបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុ បាននិងកំពុងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមាន្រ្តី បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅខេត្តព្រះសីហនុ បង្ហាញពីអគារខ្ពស់ៗកំពុងឈរព្រោងព្រាត ខណៈដែលអគារជាប់គាំងមួយចំនួនរដ្ឋាភិបាលកម្ពុជា ដាក់ផែនការជំរុញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងទាំងនោះ

5
Promotion