កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើការងារសប្បុរសធម៌ដ៏គួរឱ្យសរសើរ កាលពីម្សិលមិញ ដោយបានដឹកនាំមិត្តសិល្បករ កីឡាករ និងអ្នកបង្កើតមាតិកា ជាច្រើននាក់ទៅចែកអំណោយនៅកុមារកំព្រាក្នុងមណ្ឌលមែកឈើ ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « បេះដូងមនុស្សធម៌ សិល្បៈ កីឡា និង Influencerបានជួបក្មួយៗកុមារកំព្រាដោយផ្ទាល់រឹតតែអាណិតនិងស្រឡាញ់ពួកគាត់ណាស់ ថ្ងៃម្សិលមិញនេះខ្ញុំបាទនិងសិល្បករ កីឡាករ influencer ល្បីៗ បាននាំគ្នានាំយកគ្រឿងឧបភោគបរិភោគនឹងអង្ករចំនួន3តោន ជូនដល់ក្មួយៗកុមារកំព្រាក្នុងមណ្ឌលមែកឈើ រួមគ្នាចែករំលែកក្តីស្រឡាញ់ បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នាឲ្យបានច្រើន » ។ បន្ទាប់ពីឃើញសកម្មភាពរបស់កំពូលតារាចម្រៀង […]
Tag: ខេមរៈ សិរីមន្ត
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ឆ្លើយតបយ៉ាងត្រជាក់ប្រកបដោយសីលធម៌ទៅកាន់អ្នករិះគន់មួយចំនួនក្រោយពីចេញបទចម្រៀងថ្មី !
បន្ទាប់ពីចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « កុំទទឹងទទែង » មក តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលរងនូវការរិះគន់ពីបុគ្គលមួយចំនួន តែទោះជាយ៉ាងណាលោក ខេមរៈ សិរីមន្ត មិនខ្វល់នោះទេ ផ្ទុយទៅវិញលោកបែរជាតបយ៉ាងត្រជាក់ចិត្ត និងប្រកបដោយសីលធម៌បំផុត ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានឆ្លើយតបទៅកាន់បុគ្គលមួយចំនួនដែលរិះគន់នូវបទចម្រៀងរបស់លោកថា « តាមពិតបងរកឃើញហើយ គឺប្អូនហ្នឹងហើយដែលតែងតែជេរប្រមាថបង ប្រៀបផ្ទឹមបង បន្ទោសបង្អាប់បងរហូតច្រើនឆ្នាំមកនេះ […]
ធ្លាប់តែឡូយហ៊ឺហា ពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ប្តូររសជាតិថ្មីមកធ្វើអ្នកប្រមូលសំរាមវិញម្តង !
ធ្លាប់តែឡូយឆាយហ៊ឹហារជាមួយសម្ភារៈប្រ៊េនប្រ៊េន ពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ប្តូររសជាតិថ្មីមកធ្វើបុគ្គលិកអនាម័យ ជាមួយឈុតសម្លៀកបំពាក់អ្នកប្រមូលសំរាមវិញម្តង កាន់តែប្លែក កាន់តែអស្ចារ្យ មើលហើយសឹងតែមិនជឿថា ជាកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra គឺលោក ខេមរៈ សិរីមន្ត ។ ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ ? គឺជាបទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈសិរីមន្ត ដែលបានចេញកាលពីបំណាច់ឆ្នាំ ២០២៣ ប៉ុន្តែបទចម្រៀងនេះនៅពុំទាន់បានថតនិងចេញជា MV នៅឡើយទេ […]
ជ្រះថ្លាណាស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទៅថ្វាយបង្គំព្រះតេជគុណ លាង ពៅ និងរាប់បាត្រជាមួយភរិយាយ៉ាងមានក្តីសុខបំផុត
កំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា លោក ខេមរៈ សិរីមន្ត តែងតែលេចមុខគ្រប់ទម្រង់ មិនថាវិស័យចម្រៀង សប្បុរសធម៌ សូម្បីតែវិស័យពុទ្ធសាសនា ក៏លោកមិនដែលរំលងដែរ ជាក់ស្តែង នៅព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២៤ កន្លងមកនេះ លោកនិងភរិយា បានទៅថ្វាយបង្គំព្រះតេជគុណ លាង ពៅ និងរាប់បាត្រដោយចិត្តជ្រះថ្លា ជាមួយភរិយាបណ្តូលចិត្ត […]
ឧកញ៉ា ខេមរៈ សិរីមន្ត គ្រងឈុតជ័យវរ័្មនទី ៧ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅមុខប្រាសាទ អង្គរវត្ត ធ្វើឱ្យកក្រើកអស់ភ្ញៀវទេសចរណ៍ !
ពិតជាមិនអស្ចារ្យមែន ! កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញមុខក្នុងឈុតព្រះបាទជ័យវរ័្មនទី៧ នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 ជាមួយនិងរថយន្តទំនើបរបស់ខ្លួន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ។ តាមរយៈវិដេអូ ក៏ដូចជារូបភាពដែលទស្សនិកជនបានឃើញនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត មិនបានមកថត MV ចម្រៀងអ្វីនោះទេ អ្វីដែលលោកបានធ្វើគឺជាការចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ពិតៗ […]
ដឹងតែកក្រើក កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានជ្រើសតាំងតំណាងសិល្បករ ខ្មែរ ចេញទៅសម្ដែងក្នុងមហាព្រិត្តិការណ៍ដ៏ធំនៅទឹកដី អាមេរិក ដើម្បី ផ្សព្វផ្សាយ សិល្បៈ តន្ត្រី វប្បធម៌ និងអរិយធម៌ ខ្មែរ
បន្ទាប់ពីខកខានក្នុងការចេញទៅសម្តែងនៅក្រៅប្រទេសអស់ពេលជាច្រើនឆ្នាំ ពេលនេះកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ត្រូវបានអញ្ជើញ និង ជ្រើសរើសតំណាងសិល្បករ ខ្មែរ ផ្នែកចម្រៀងសម័យ ចូលរួមការប្រគំតន្រ្តី ដើម្បីផ្សព្វផ្សាយពីវប្បធម៌ និង អរិយធម៌ ខ្មែរ ទៅកាន់ពិភពលោក នៅលើទឹកដី សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត ។ បើតាមគម្រោងតារាចម្រៀងលោក ខេមរៈ សិរីមន្ត នឹងចេញសម្តែងនៅសហរដ្ឋអាមេរិក ថ្ងៃទី ២៨ […]
បទ « ព្រែកជីកហ្វូណនតេជោ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទាក់ទាញខ្លាំងត្រឹម16ម៉ោង មានអ្នកទស្សនាជាង១លានដង ក្នុងផេកសម្ដេចធិបតី !
គ្រាន់តែបទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា « ព្រែកជីកហ្វូណនតេជោ » ចេញជាផ្លូវការភ្លាម គឺពិតជាមានការទាក់ទាញខ្លាំង ទាំងបទភ្លេង និង អត្ថន័យនៃបទចម្រៀង ជាក់ស្តែងមិនទាន់បានមួយថ្ងៃស្រូលបួលផង មានអ្នកចូលទស្សនារាប់លាននាក់
លោក ខេមរៈ ភារុណ សាទរបទចម្រៀង ២ បទរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ល្បីខ្លាំងចុងក្រោយនេះ !
ថ្មីៗនេះកវី ខេមរៈ ភារុណ បានអបអរសាទរចំពោះបទចម្រៀង ២ បទរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលល្បីខ្លាងបំផុតនាពេលចុងក្រោយនេះ ដែលបទចម្រៀងទាំង ២ នេះបានល្បីខ្ទរខ្ទារដល់ក្រៅប្រទេស
កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយាដឹកដៃគ្នាទៅសម្ពោធកាត់ខ្សែបូ ខ្លោងទ្វារមន្ទីរពេទ្យនៅស្រុកកំណើតដោយចំណាយថវិការប្រមាណ ១៤ លានរៀល !
គ្រាន់តែចប់ពិធីបុណ្យចូលឆ្នាំភ្លាម កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និង ភរិយា បានដឹកដៃគ្នាទៅសម្ពោធកាត់ខ្សែបូខ្លោងទ្វារមន្ទីរពេទ្យនៅស្រុកកំណើត ដែលបានចំណាយថវិការនៃការសាងសងអស់ប្រមាណ ១៤ លានរៀល
បងប្រុស របស់ឧកញ៉ា ខេមរៈ សិរីមន្ត សម្រេចចិត្តសាងភ្នួស នៅវត្តអារាមមួយ ក្បែររាជធានីភ្នំពេញ
អ្នកនិពន្ធល្បីឈ្មោះលោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទៅបួសភ្ជាប់និស្ស័យខាងព្រះពុទ្ធសាសនា រយៈពេល ១ សប្តាហ៍ នៅវត្ត ត្រពាំងវែង ឃុំ ព្រះនិព្វាន ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ បន្ទាប់ពីលោកបានបង្ហាញពីភាពជោគជ័យរបស់ខ្លួននិងប្អូនប្រុសជាទីស្រីឡាញ់គឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កាលពីខែមុន
