គណបក្សនយោបាយចំនួន១០៥ មកពី ៨២ប្រទេស ថ្កោលទោសថៃចំពោះការវាយប្រហារលើជនស៊ីវិលខ្មែរ និងអំពាវនាវឱ្យដោះលែងទាហានកម្ពុជា ១៨នាក់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI-IDC) គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងបានអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃនិងទាហានថៃ គោរពនូវកិច្ច ព្រមព្រៀង សន្តិភាព ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអសបក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី។ ក្នុង សេចក្ដី សម្រេច ក្នុង កិច្ច ប្រជុំ គណៈកម្មាធិការ ប្រតិបត្តិ CDI-IDC របស់ គណបក្ស នយោបាយ ចំនួន ១០៥ មកពី ៨២ប្រទេស […]

សម្ដេចតេជោ ហ៊ុន សែន៖ គណៈចលនាមហាជន ជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។ សន្និបាតនេះ មានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន […]

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន ហោះមកកម្ពុជាពង្រឹងក្របខ័ណ្ឌបក្ស​និងគូសបញ្ជាក់ពីការគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា​

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១២ ខែកញ្ញា នៅវិមាន៧មករា ឯកឧត្តម ចាវ ស៊ីថុង ឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះសមិទ្ធផលលេចធ្លោជាច្រើន ក្នុងរយៈពេលមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហើយ បណ្ដាអង្គការអន្តរជាតិ រួមទាំងធនាគារពិភពលោក​ ក៏បានវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ឯកឧត្តម ចាវ ស៊ីថុង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងបានសង្កត់ធ្ងន់ថា ភាគីចិនបន្តគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា​ […]

5
Promotion