ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា

ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញភារកិច្ចមួយចំនួន ជាអាទិ៍៖ ទី១. ជំរុញ […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ

ជាង ៤៤ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ, មានការគាំទ្រពេញទំហឹងពីប្រជាជន, មានរចនាសម្ព័ន្ធចាត់តាំងពីលើដល់ក្រោម និងមានធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព សាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការច្បាស់លាស់ សំដៅធ្វើយ៉ាងណារក្សានូវនិរន្តរភាពយូរអង្វែងសម្រាប់អនាគតនៃជាតិ និងប្រជាជនកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម […]

ឯកឧត្តម ​ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន​កម្ពុជាគឺជាគណបក្សដែល​មានភាពចាស់​ទុំខាងនយោ​បាយ​និងកម្មវិធី​​នយោបាយ​​ច្បាស់​លាស់

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់ ហើយថ្នាក់ដឹកនាំទៀតសោតក៏មានចក្ខុវិស័យវែងឆ្ងាយ និងតែងបានប្រកាន់ខ្ជាប់នូវបុព្វហេតុដ៏ត្រឹមត្រូវឥតងាក​រេ គឺបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ។

សម្តេចតេជោ ហ៊ុន សែន៖ លេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជា ជាលេខហុងស៊ុយល្អ ហើយងាយចំណាំ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចាប់បានលេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជានៅលើសន្លឹកឆ្នោត គឺជាលេខហុងស៊ុយ ហើយងាយស្រួលចំណាំ។

ពលករខ្មែរនៅថៃជាង ២០០នាក់ ជាអតីតសមាជិកបក្សប្រឆាំង សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជា បានប្រកាសបញ្ចូលសមាជិកថ្មី ២៥៥នាក់បន្ថែមទៀត ដែលជាពលករខ្មែរនៅប្រទេសថៃ ខណៈអ្នកខ្លះក៏ធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន។ ពិធីនេះបានធ្វើឡើងនៅទីក្រុងបាងកក នាល្ងាចថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាង និងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ។ ឯកឧត្ត អ៊ិត សំហេង ចាត់ទុកការផ្លាស់ប្ដូរមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននេះ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការគិតគូរពីជោគវាសនាប្រទេសជាតិ​ និងការរស់នៅរបស់កូនចៅជំនាន់ក្រោយ។ឯកឧត្តមបណ្ឌិត អ៉ិត សំហេង […]

គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់​ពាន់​នាក់ បន្ថែមទៀត ជាពលករកម្ពុជា និង​អ្នក​ប្រកប​របរ​ផ្សេង​ទៀត​នៅប្រទេសថៃ

គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់​ពាន់​នាក់ បន្ថែមទៀត ជាពលករកម្ពុជា និង​អ្នក​ប្រកប​របរ​ផ្សេង​ទៀត​នៅប្រទេសថៃ។

សម្តេចក្រឡាហោម ស ខេង៖ គ្មានតំណាងរាស្ត្រជំនាន់ណា ធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកាន់អំណាចនេះទេ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង មានប្រសាសន៍ថា “ប្រាកដណាស់ គ្មានតំណាងរាស្ត្រជំនាន់ណា ដែលធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកម្ពុជាកាន់អំណាចនេះទេ។ នេះជាការពិត ដោយគ្មានការនិយាយអួតអាងខុសពីការជាក់ស្តែងនោះទេ”។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែតនិងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើសារឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍មេដឹកនាំបក្សប្រឆាំងក្នុងខេត្តព្រះសីហនុ និងបាត់ដំបង ៤នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តបាត់ដំបងចំនួន ៤នាក់ សុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅល្ងាចថ្ងៃទី៨ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ដំបូងខ្ញុំស្វាគមន៍លោកម៉ៃ ហុងស្រៀង និងលោកអ៊ុ សោភ័ណ មកពីខេត្តព្រះសីហនុ។ លោកឌឹម សារឿននិងលោកឡី សុខុន មកខេត្តបាត់ដំបងដែលលោកទាំង ៤នាក់សុទ្ធ […]

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ក្រុមសកម្មជនបក្សប្រឆាំង ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្វាគមន៍ចំពោះការចូលរួមជាមួយគណបក្ស​ប្រជាជនកម្ពុជា ពីសំណាក់សកម្មជនគណបក្សប្រឆាំង។ សារពិសេសតាមបណ្តាញតេឡេក្រាមរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី០៤ ខែឧសភា សម្តេចតេជោ ហ៊ុន សែន ពន្យល់ទៅក្រុមយុវជនសង្គមស៊ីវិលពីផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង និងបរទេសខ្លះ មកលើរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានបង្ហាញនូវការពេញចិត្ត ការលើកឡើងតាមរយៈសារវីដេអូ និងលិខិតរបស់លោក គោរម្យ ដាឡា អតីតប្រធានគ្រប់គ្រងនិស្សិត តាមបណ្តាញសាកលវិទ្យាល័យរបស់គណបក្សប្រឆាំង និងក្រុមយុវជនផ្សេងទៀតដែលសុំចូលមករួមរស់ជីវភាពនយោបាយ […]

5
Promotion