តាមរយៈការគាំទ្រនិងឧបត្ថមសប្បុរសជន សមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន បានរៀបចំរោងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក។ រោងបណ្តោះអាសន្នចំនួន ៨០ ត្រូវបានតម្លើងរួចរាល់សម្រាប់ជនភៀសខ្លួននៅខេត្តបន្ទាយមានជ័យ ។ សមាគមនឹងបន្តធ្វើការងារនេះបន្ថែមទៀត ដើម្បីជួយដល់ជនភៀសសឹកឱ្យបានទាន់ពេលវេលា។ តាមគម្រោងតង់ស្នាក់នៅបណ្តោះអាសន្ននេះ នឹងបន្តតម្លើងនៅខេត្តព្រះវិហារចំនួន ១០០បន្ថែមទៀត។ គួរកត់បញ្ជាក់ថា ក្រៅពីជម្រកស្នាក់នៅ និងស្បៀងអាហារ អាជ្ញាធររដ្ឋបាលខេត្តដែលមានជនភៀសសឹក រួមទាំងអង្គការដៃគូ និងសប្បុរសជននានា បាននិងកំពុងឆ្លើយតបតម្រូវការបន្ទាន់ រួមមាន បង្គន់អនាម័យ អាហារ ទឹកស្អាត គ្រឿងអនាម័យ […]
