នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា តារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ មានជីវភាពធូធារ និងមានទ្រព្យចាយវាយមិនខ្វះ មិនថាផ្ទះសំបែង ដីធ្លី រថយន្តទំនើប និងអាជីវកម្មធំៗនានា ដោយឡែកថ្មីៗនេះ អ្នកនាង បែរជាប្រកាសបើកហាងអាហារដ៏សាមញ្ញមួយទៅវិញ ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ។  ជារៀងរាល់ឆ្នាំតារាចម្រៀងអ្នកនាង ឈួន សុវណ្ណឆៃ តែងតែប្រើជីវិតហ៊ឹហារចេញទៅដើរកម្សាន្តនៅក្រៅប្រទេសជាច្រើន ដើម្បីសាកថ្មជីវិត ដោយមិនខ្វល់ពីប្រាក់កាសនោះទេ ពីព្រោះនាងមានគ្រួសារដែលល្អ និងមានអាជីវកម្មជាច្រើននៅក្នុងដៃ ។ តែអ្វីដែលធ្វើឱ្យទស្សនិកជនមានការងឿងឆ្ងល់នោះ ស្រាប់តែថ្មីៗនេះនាងបានប្រកាសបើកហាងអាហារសាមញ្ញមួយទៅវិញ រហូតមានអ្នកខ្លះថា […]