ជារៀងរាល់ឆ្នាំ វី ឌីណែត តែងតែបង្ហាញអារម្មណ៍សប្បាយរីករាយនៅក្នុងថ្ងៃកំណើតរបស់ខ្លួន ដោយឡែកឆ្នាំនេះនាងបែរជាបង្ហាញនួវអារម្មណ៍ទុក្ខសោក និងអ្វីដែលខ្លួនធ្លាប់បានជួប្រទះនិងឆ្លងកាត់ទៅវិញ ។ ថ្ងៃទី ០៩ ខែ តុលា គឺជាថ្ងៃកំណើតរបស់តារាចម្រៀង វី ឌីណែត ឆ្នាំនេះនាងមានវ័យក្បែរ៣០ឆ្នាំហើយចរិតនិងការរៀបចំខ្លួនក៏ចាស់ទុំទៅតាមហ្នឹងដែរ ។ នៅក្នុងថ្ងៃកំណើតឆ្នាំនេះ វី ឌីណែត បាននិយាយថា « កើនអាយុមួយឆ្នាំទៀតហើយ ជិតសាមស៊ិបឆ្នាំហើយដែលខ្ញុំបានរស់នៅលើផែនដីមួយនេះ ជួបបញ្ហាក៏ច្រើន ជោគជ័យក៏ច្រើន […]
Tag: តារាសម្តែង
ក្លាហានណាស់ ! ឆ្លងកាត់មុខកាំបិតអស់ក្បែរសែនដុល្លារ អ៊ីងអ៊ីង បានសម្រស់ដូចបំណង
ជាច្រើនឆ្នាំមកនេះតារាសម្តែង អ៊ីងអ៊ីង ធ្លាប់បានឆ្លងកាត់មុខកាំបិតរាប់មិនអស់ មិនថាផ្ទៃមុខ ឬដងខ្លួន សរុបជាទឹកប្រាក់អស់ប្រមាណខ្ទង់សែនដុល្លារ ទំរាំបានរូបរាងនិងមុខមាត់ស្រស់ស្អាតដូចក្តីប្រាថ្នា ។ អ៊ីងអ៊ីង គឺជាតារាសម្តែងសិចស៊ីមួយដែលមានឈ្មោះល្បីល្បាញគួរសម ប៉ុន្តែក្នុងអំឡុងពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញស្រាប់តែនាងដកខ្លួនឆ្ងាយពីពិភពសិល្បៈដោយទៅសំងំរកស៊ីជាមួយដៃគូរបស់ខ្លួនវិញ ដោយឡែកថ្មីៗនេះ អ៊ីងអ៊ីង បែរជាវិលត្រឡប់មកកាន់វិស័យចាស់ ថែមទាំងទទួលថតស្ពតផ្សាយពាណិជ្ជកម្ម និងសំអាងការជាដើម …។ ការវិលត្រឡប់របស់ អ៊ីងអ៊ីង លើកនេះមើលទៅពិតជាប្លែក ជាពិសេសរូបរាងនិងសម្រស់របស់នាងតែម្តង សូម្បីតែអ្នកគាំទ្រក៏មានការស្រឡាំងកាំងនិងចំណាំនាងមិនបានដែរ ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺ អ៊ីងអ៊ីង ថែមក្លាហានបញ្ចេញនូវទូរលេខដែលខ្លួនបានកែសម្ផស្សឱ្យមហាជនបានដឹងលឺ ។ អ៊ីងអ៊ីង […]
យុគ ចិន្តា និង គង់ សុជាតិ ចាប់ផ្តើមបណ្តុះកូនៗឱ្យដើរតាមគន្លង !
ពិធីការិនី យុគ ចិន្តា និង គង់ សុជាតិ កំពុងបណ្តុះបណ្តាលកូនស្រីទាំងពីរឱ្យក្លាយទៅជាពិធីការិនីល្បីឈ្មោះដូចជាខ្លួនផងដែរ ។ ពិធីការិនី យុគ ចិន្តា និង គង់ សុជាតិ គឺជាមិត្តរួមជំនាន់និងគ្នាដែលបានសាងកេរ្តិ៍ឈ្មោះនៅក្នុងអាជីពពិធីករជាង២០ឆ្នាំមកហើយ មិនកម្មវិធីតូចធំ លំដាប់ជាតិនិងអន្តរជាតិគឺអ្នកទាំងពីរធ្វើបានយ៉ាងល្អ និងទទួលបានការគាំទ្រខ្លាំងពីមកហាជន ។ ឆ្នាំនេះពិធីការិនីទាំងពីររូបមានវ័យច្រើនរៀងៗខ្លួន ហើយក៏ដល់ពេលដែលត្រូវបណ្តុះបណ្តាលកូនស្រីរបស់ខ្លួនឱ្យបន្តវេណពីខ្លួនផងដែរ ។ អ្នកនាង យុគ ចិន្តា និងអ្នកនាង គង់ […]
មិនថាដើរត្រូវឬខុស ស្វែង សុជាតា នៅតែជំនះចង់រៀបការម្តងទៀត !
ទោះបីគូស្នេហ៍របស់តារាសម្តែងទឹកភ្នែក ស្វែង សុជាតា មានវ័យក្មេងជាងនាងរហូតដល់ទៅ១០ឆ្នាំក្តី តារាសម្តែងស្រីរូបនេះនៅតែជំនះចង់រៀបការម្តងទៀត មិនថាផ្លូវដែលខ្លួនជ្រើសរើសដើរត្រូវឬខុស នាងមិនស្តាយក្រោយឡើយ ។ តារាសម្តែង ស្វែង សុជាតា រស់នៅជាស្រ្តីមេម៉ាយច្រើនឆ្នាំមកហើយ ហើយនាងក៏មិនចង់សាងជីវិតគ្រួសារជាថ្មីទៀតដែរ នាងសុខចិត្តរស់នៅជាស្រ្តីមេម៉ាយយ៉ាងសប្បាយរីករាយ ។ ដោយឡែកចុងក្រោយនេះ ស្វែង សុជាតា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីសម្រេចចិត្តនឹងរៀបការជាថ្មីម្តងទៀតជាមួយគូស្នេហ៍ដែលមានវ័យក្មេងជាងខ្លួនរហូតដល់ទៅ ១០ឆ្នាំ ។ ជុំវិញនៃការត្រៀមខ្លួនចូលរោងជ័យរបស់តារាសម្តែង ស្វែង សុជាតា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល តែទោះជាយ៉ាងណាម្នាក់ៗបានផ្ញើសារជូនពរនាងមានសុភមង្គលគ្រប់ៗគ្នា ។ តាមរយៈរូបថត Pre Wedding ដែលអ្នកនាង […]
ការងាររកស៊ីជួបបញ្ហា មាន សូនីតា បង្ខំចិត្តផ្អាកនិងងាកមកផលិតវិដេអូខ្លី !
ខណៈពេលដែលបានបិទហាងកាហ្វេរបស់ខ្លួនមួយកន្លែង ស្រាប់តែតារាសម្តែង មាន សូនីតា បានងាកមកផលិតវិដេអូខ្លីបង្ហោះនៅលើហ្វេសប៊ុកដូចជាសិល្បករមួយចំនួនដែរ ។ កន្លងមក មាន សូនីតា មិនដែលនឹកនាក្នុងការផលិតវិដេអូខ្លីដើម្បីរកប្រាក់ចំណូលឡើយ ភាគច្រើនាងមមាញឹកនៅក្នុងការងាររកស៊ីរបស់ខ្លួន ក្នុងមួយឆ្នាំៗនាងទទួលថតរឿងខ្នាតធំតែមួយរឿងប៉ុណ្ណោះ ។ ដោយឡែកប៉ុន្មានខែចុងក្រោយនេះតារាសម្តែង មាន សូនីតា ហាក់មានយីអ៊ុនមិនសូវល្អប៉ុន្មានទេ អាជីវកម្មមួយចំនួនរបស់នាងដែលបានបើកដំណើរការជាច្រើនឆ្នាំត្រូវបានបង្ខំបិទទ្វារ ដោយសារតែរកប្រាក់ចំណូលមិនសូវបាន ជាក់ស្តែងហាងកាហ្វេរបស់នាងមួយកន្លែងបានផ្អាកដំណើរការជាច្រើនខែមកហើយ ។ ជុំវិញនៃការវិលត្រឡប់មកផលិតវិដេអូខ្លីនេះត្រូវតារាសម្តែង មាន សូនីតា បញ្ជាក់ប្រាប់ថា […]
អ្នកម្តាយហាយសូរ គង់ ច័ន្ទស្រីមុំ សុខចិត្តបោះបង់អាជីពពិធីកររត់ទៅវិបស្សនាកម្មដ្ឋានជាមួយស្វាមី !
ទើបតែប្រកាសឈប់ធ្វើជាពិធីការិនីក្នុងកម្មវិធី 3 Fun អ្នកម្តាយហាយសូរ គង់ ច័ន្ទស្រីមុំ បានបណ្តើរស្វាមីរបស់ខ្លួនទៅវិបស្សនាកម្មដ្ឋានរយៈពេល១០ថ្ងៃ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថានាងមានបញ្ហាផ្លូវចិត្ត ។ គង់ ច័ន្ទស្រីមុំ គឺជាពិធីការិនីល្បីឈ្មោះនៅក្នុងកម្មវិធី 3 Fun មកទល់ពេលនេះមានរយៈពេលជាង៤ឆ្នាំមកហើយដែលនាងធ្វើការនៅទីនោះ ។ គង់ ច័ន្ទស្រីមុំ បាននិយាយថា ការចាកចេញរបស់នាងពីកម្មវិធីនោះគឺដោយសារតែមានទំនួលខុសត្រូវនិងការងារជាច្រើននៅចំពោះមុខ នាងពិតជាមិនដាច់ចិត្តទេ ។ គ្រាន់តែប្រកាសឈប់ពីកម្មវិធីនោះភ្លាម គង់ ច័ន្ទស្រីមុំ បានប្រកាសប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងនិងស្វាមីបានចូលរួមកម្មសិក្សា វិបស្សនាកម្មដ្ឋានរយៈពេល១០ថ្ងៃ ដោយមានវិន័យនិងការអត់ធ្មត់ […]
តារាសម្តែង សាយ សៀរ៉ា ត្អូញមិនមានអ្នកហៅថតដូចមុន !
ធ្លាប់ជាតារាសម្តែងល្បីឈ្មោះនិងមានផលិតកម្មជាច្រើនហៅថតមិនដែលខាន ដោយឡែកចុងក្រោយនេះស្រាប់តែតារាសម្តែង សាយ សៀរ៉ា ត្អូញត្អែរមិនមានអ្នកហៅថតទៅវិញ ។ លោក សាយ សៀរ៉ា គឺជាតារាសម្តែងល្បីឈ្មោះមួយរូបនៅក្នុងវិស័យសិល្បៈ ដែលមានស្នាដៃសម្តែងច្រើនរាប់មិនអស់ មិនថាតួឯកតួរង ឬតួបែបណាទេលោកធ្លាប់សម្តែងគ្រប់រូបភាព ជាក់ស្តែងក្នុងមួយឆ្នាំៗលោកទទួលថតមិនតិចជាង១០រឿងដែរ ដោយឡែកប៉ុន្មានឆ្នាំចុងក្រោយនេះតារាប្រុសរូបសង្ហានេះ បែរជាមិនសូវមានហាងឆេងក្នុងការសម្តែងសោះ ។ ថ្មីៗនេះលោក សាយ សៀរ៉ា ថែមទាំងបានត្អូញត្អែរថា « មួយរយៈនេះស្ងាត់ការងារ អត់មានគេហៅថតសោះ ។ អ្នកដឹកនាំរឿងអស់មើលឃើញតួចាស់ម្នាក់នេះផង […]
សម្តែងនៅ អាមេរិក ច្រើនលើកហើយ រតនៈ វិសិដ្ឋ ទើបមានឱកាសបានជួបនិងសម្តែងជាមួយអ្នកស្រី អម្ពរ ទេវី ដែលជា Idol លើកដំបូង !
ទៅសម្តែងនៅ សហរដ្ឋអាមេរិក ច្រើនលើកច្រើនសារហើយ តារាសម្តែង រតនៈ វិសិដ្ឋ ទើបមានឱកាសបានសម្តែង និង ច្រៀងរួមគ្នាជាមួយអតីតតារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី ជាលើកដំបូងក្នុងជីវិត ។ លោក រតនៈ វិសិដ្ឋ និយាយទាំងក្តីរំភើបនិងត្រេអរថា « ទំរាំតែបានជួបបងស្រី គឺចាំមកយូរឆ្នាំណាស់ ទោះបីមកទឹកដីនេះច្រើនលើកក្តី ជាលើកទី១ ពិតជារំភើបណាស់ សំខាន់បងស្រីនៅតែស្អាត » ។ […]
ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ចេញកើបលុយទាំងសសៃខ្ចី
ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន ចាប់ផ្តើមទទួលការងារជាពិធីការិនី និងការងារថតផ្សាយពាណិជ្ជកម្មឡើងវិញហើយ បើទោះបីជានាងនៅសសៃខ្ចីក្តី ។ ចាប់តាំងពីសម្រាលកូនរួច ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែមានរូបសម្រស់ស្រស់ស្អាតជាងពលមុនទៅទៀត ជាពិសេសគឺរូបរាងរបស់នាងមិនធាត់បែកសាច់ឬឡើងគីឡូឡើយ ហេតុដូច្នេះហើយទើបមានបណ្តាក្រុមហ៊ុនជាច្រើនហៅនាងថតជាបន្តបន្ទាប់ ។ ហ៊ិន ច័ន្ទនីរ័ត្ន ក៏មិនបានបណ្តោយខ្លួនឱ្យនៅទំនេរដែរ ជាក់ស្តែងនាងចាប់ផ្តើមទទួលការងារតាំងពីកូនទើបតែបានមួយខែឯណោះ ។ តាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់គឺនាងចាប់ផ្តើមចេញធ្វើការទាំងខ្លួនសសៃខ្ចី ដោយមិនខ្លាចទាស់ ឬឈឺស្កាត់អ្វីទាំងអស់ ។ បន្ទាប់ពីឃើញ […]
នាដការីរបាំបុរាណ សុខគា គីមលាង រក្សាភាពស្ងប់ស្ងាត់ក្រោយស្ថាប័ន Miss Universe Cambodia ប្រកាសមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទៀត !
ក្រោយពីស្ថាប័ន Miss Universe Cambodia ប្រកាសជាសាធារណៈថា កញ្ញា សុខគា គីមលាង មិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទៀតនោះ ស្រាប់តែកញ្ញា សុខគា គីមលាង ហៅ កូនអាន មិនមានប្រតិកម្ម អ្វីទាំងអស់ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ។ កញ្ញា សុខគា គីមលាង បានជាប់លំដាប់រងទី១ នៅក្នុងកម្មវិធី Miss Universe Cambodia ២០២៥ ប៉ុន្តែលទ្ធផលនេះមិនបានធ្វើឱ្យនាងពេញចិត្តនោះទេ នាងមានការខកចិត្តជាខ្លាំងដែលមិនអាចគ្រងមកុដ Miss Universe Cambodia 2025 តាមបំណងប្រាថ្នា […]
