នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តជួបសំណេះសំណាល​សួរសុខទុក្ខកងកម្លាំង​ទិសយោធភូមិភាគទី១ ព្រំដែនកម្ពុជា-ឡាវ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៧ មេសា ឆ្នាំ២០២៥ បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទិសភូមិភាគទី១ ឈរជើងការពារព្រំដែនកម្ពុជា-ឡាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់។ នាឱកាសនោះ ឯកឧត្តម អគ្គមេបញ្ជាការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ឯកឧត្តម […]

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បង្ហាញនូវជំនឿជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាព យូរអង្វែងរវាងកងទ័ពកម្ពុជា-ថៃ និងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត តាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ការគូសបញ្ជាក់របស់អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ មន្ត្រីការិយាល័យសេនានុព័ន្ធថៃប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាព្រឹកថ្ងៃទី២៦ ខែមីនា […]

កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុន ចូលចតនៅកំពង់ផែរាមមុនគេ បន្ទាប់ពីសាងសង់រួច

កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតនៅ«កំពង់ផែរាម» ខេត្តព្រះសីហនុមុនគេ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នៅដើមខែមេសា។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅចំពោះមុខ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ឯកឧត្តម បានលើកឡើងថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ និងជាប្រវត្តិសាស្ត្រនេះ […]

នាយឧត្តមសេនីយ៍ វង្ស ពិសេន លើកសំណើឲ្យអាមេរិកបន្តកិច្ចសហប្រតិបត្តិការបំរើប្រយោជន៍កងទ័ពប្រទេសទាំងពីរ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីសហរដ្ឋអាមេរិក តាមរយៈប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ។ ការលើកសំណើរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងពេលអនុញ្ញាតឱ្យលោក វរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបពិភាក្សានោះ […]

កម្ពុជា-សិង្ហបុរី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយោធាឲ្យកាន់តែរឹងមាំ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Bernard Ng Yu អនុព័ន្ធយោធាសិង្ហបុរីចប់អាណត្តិ និងលោកវរសេនីយ៍ឯក Low Teck Loong អនុព័ន្ធយោធាសិង្ហបុរីតែងតាំងថ្មីប្រចាំនៅកម្ពុជា មាននិវេសនដ្ឋាននៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ […]

5
Promotion