គ.ជ.ប៖ ទឹកខ្មៅជ្រលក់ដៃលុបមិនជ្រះទិញពីឥណ្ឌា ៥ម៉ឺន២ពាន់ដប ចំណាយថវិកាជិត ១លានដុល្លារ

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា មិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត […]

គ.ជ.ប៖​ អ្នកមិនបានបោះឆ្នោត ហើយចង់ឈរឈ្មោះបោះឆ្នោត ត្រូវបញ្ជាក់ពីមូលហេតុសមស្រប និងមានឯកសារសំអាងត្រឹមត្រូវ

អនុលោមតាមមាត្រា ២៣ថ្មី ក្នុងមាត្រាពីរនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបំពេញលក្ខខណ្ឌដូចជា៖ មានសញ្ជាតិខ្មែរពីកំណើត, មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប, មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នេះបើយោងតាមប្រការ ៤.១ថ្មី […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សមាជិកគណបក្សប្រជាជន និងបក្សដទៃទៀត រួមគ្នាពន្យល់ពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិកសមាជិការគណបក្សប្រជាជន និងនបណ្តាគណបក្សនយោបាយផ្សេងទៀត ដែលចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ រួមគ្នាពន្យល់ដល់ប្រជាពលរដ្ឋឲ្យគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ នេះបើតាមសារអំពាវនាវរបស់សម្តេចតេជោ ចេញផ្សាយតាមតេឡេក្រាមនៅយប់ថ្ងៃទី៤ ខែកក្កដា។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីកន្លងទៅនេះយើងបានរកឃើញជនមួយចំនួនបានក្លែងបន្លំថា ជាថ្នាក់ដឹកនាំគណបក្សប្រជាជន និងបានទៅណែនាំអ្នកបោះឆ្នោតឲ្យគូសលើសន្លឹកឆ្នោតគំរូ ធ្វើយ៉ាងណាដើម្បីកុំឲ្យសន្លឹកឆ្នោតនោះយកជាការបាន។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងប្រៃសណីយ៍ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំអ្នកសិល្បៈល្បីៗជាង៥០នាក់ និងអ្នកគាំទ្រហែតាមក្បួនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បើកយុទ្ធនាការឃោសនាបោះឆ្នោត

កាលពីថ្ងៃទី១កក្កដា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយសំខាន់ៗនៅចំពោះមុខសមាជិក

គ.ជ.ប៖ នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព ស​ណ្ដាប់​ធ្នា​ប់​ល្អ និងគ្មានអំពើហិង្សា

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

នគរបាលជាតិ ដាក់ភារកិច្ចប្រចាំការប្តូរវេនវិលជុំដល់ក្រុមប្រចាំបញ្ជា ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ចប់បេសកកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគ.ស.អ នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមទី២ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក […]

ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ឥតកែប្រែ

ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ព្រឹទ្ធសភាបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ។

គ.ជ.ប ៖ ២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សនយោបាយ អាចឃោសនាទ្រង់ទ្រាយធំ បាន៤លើក

ក្នុងរយៈពេល២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គ្រប់គណបក្សនយោបាយទាំងអស់ អាចចេញឃោសនា លក្ខណៈទ្រង់ទ្រាយធំៗ បានតែ៤លើកទេ។

មកស្គាល់ឈ្មោះមេដឹកនាំគណបក្សនយោបាយ ទាំង១៨ ប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧

នៅមិនដល់មួយខែទៀតនោះទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ មានគណបក្សនយោបាយសរុបចំនួន ១៨គណបក្ស ខណៈគណបក្សភ្លើងទៀន ត្រូវបានផាត់ចេញពីសង្វៀនដោយសារគណបក្សនេះមិនបានបំពេញឯកសារគ្រប់គ្រាន់។

ពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គម ប្រតិកម្មលោក សម រង្ស៊ី និងបក្ខពួក ដែលញុះញង់ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល

យុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត ឬទៅគូសសន្លឹកឆ្នោតចោល កំពុងលេចឡើងនៅលើបណ្តាញសង្គម ដែលជាចលនាញុះញង់ចេញពីក្រុមអ្នកនយោបាយក្រៅប្រទេស គឺលោក សម រង្ស៊ី និងបក្ខពួក នៅមុនការបោះឆ្នោតជាតិមកដល់។ ជុំវិញយុទ្ធសាស្រ្តរបស់អតីតមេដឹកនាំបក្សប្រឆាំងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ និងអ្នកប្រើប្រាស់បណ្តាញសង្គមប្រតិកម្ម ហើយចាត់ទុកថានេះចេតនាបំផ្លាញដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ផ្ទុយទៅវិញ ពលរដ្ឋអះអាងថា ពួកគាត់នឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ។ អតីតយុវតីដែលធ្លាប់គាំទ្រចលនាប្រឆាំង កញ្ញា ហាន់ ស៊ូជិន បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមកុំជឿតាមការញុះញង់ បោកបញ្ឆោទរបស់អ្នកនយោបាយ […]