ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរប៉ាគីស្ថានបានជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែងនៅក្នុងខេត្ត Punjab ក្នុងសប្តាហ៍នេះ ខណៈដែលទឹកជំនន់ដ៏អាក្រក់បំផុតនៅទីនោះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែងនៅក្នុងភូមិរាប់រយ និងបានលិចដល់ដំណាំធញ្ញជាតិសំខាន់ៗ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Punjab បាននិយាយថា ភ្លៀងមូសុងដ៏ខ្លាំង និងការបង្ហូរទឹកលើសពីប្រទេសជិតខាងរបស់ប្រទេសឥណ្ឌាពីទំនប់វារីអគ្គិសនីបានធ្វើឱ្យទន្លេចំនួន ៣ ហូរចូលខេត្តភាគខាងកើត ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងភូមិជាង ១,៤០០ភូមិឯណោះ។ សារព័ត៌មាន Reuters បានដកស្រង់សម្តីក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់កាន់តែអាក្រក់ទៅៗនៅក្នុងរដ្ឋ Punjab ដែលជាផ្ទះរបស់ប្រជាជនពាក់កណ្តាលនៃប្រទេសប៉ាគីស្ថាន និងជាប្រទេសផលិតស្រូវសាលី អង្ករ និងកប្បាសដ៏សំខាន់ តាមរយៈការបញ្ចេញទឹកចូលទៅក្នុងទន្លេចំនួន […]
