ប៉ូលិសតួកគី បានឃុំខ្លួននិស្សិតចំនួន ៩៧ នាក់នៅក្នុងសាកលវិទ្យាល័យ Bogazici នៃទីក្រុងអ៊ីស្តង់ប៊ុល ជុំវិញការតវ៉ាប្រឆាំងនឹងសន្និសីទគ្រូអធិប្បាយអ៊ិស្លាមនៅក្នុងបរិវេណសាលា។ នេះបើយោងតាមការផ្សាយចេញពីអង្គភាពរ៉យទ័រនៅថ្ងៃទី១៤ ខែឧសភានេះ។ សិស្សទាំងនោះបានតវ៉ាប្រឆាំងនឹងសន្និសីទមួយរបស់លោក នូរែនដីន យីលឌីស (Nureddin Yildiz) ដែលជាគ្រូអធិប្បាយសាសនាឥស្លាមដែលត្រូវបានគេស្គាល់សម្រាប់ទស្សនៈដ៏ចម្រូងចម្រាសរបស់លោកអំពីការរៀបការដំបូង។ សន្និសីទនេះត្រូវបានរៀបចំឡើងដោយក្លឹបនិស្សិតនៃសាកលវិទ្យាល័យ។ យោងតាមអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក ដាវុធ ហ្គូល (Davut Gul) បានឱ្យដឹងថា សិស្សសរុបចំនួន ៩៧ […]
