វ័យទើបតែ៣០ឆ្នាំផ្លាយសោះតារាសម្តែងរូបសង្ហា ប្រុសខួច មានការភ័យព្រួយបារម្ភលើជីវិតរបស់ខ្លួន រហូតពោលពាក្យថា « បើឱ្យខ្ញុំពឹងសិល្បៈ ច្បាស់ណាស់ថ្ងៃក្រោយខ្ញុំនឹងលើកដៃសុំជំនួយ » ។ ចាប់តាំងពីវះកាត់កែសម្ផស្សបានមុខមាត់ថ្មីមកតារាសម្តែងរូបសង្ហា ប្រុសខួច មានស្នាដៃសម្តែងតិចតួចណាស់ យូរៗទើបលោកទទួលថតរឿងមួយ ជាក់ស្តែងក្នុងឆ្នាំ ២០២៤ នេះលោកមានស្នាដៃតែ ២ប៉ុណ្ណោះទាំងរឿងភាគនិងរឿងដុំ ។ ប្រុសខួច ថា មិនសូវបានថតរឿងច្រើនទេ ដោយសារលោករវល់និងការងាររកស៊ីច្រើនជាង ។ ជាមួយនិងការលេចមុខជាថ្មីនៅក្នុងរឿង « ប៉ាឆាបូជាព្រាយ » ដែលបានដាក់បញ្ចាំងនៅរោងភាពយន្តកាលពីបំណាច់ខែ […]