សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា សម្តេចកំពុងនិពន្ធចម្រៀងបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព ដែលបទនេះអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព។ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជំងឺ កូវីដ១៩ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។ យើងចេះតែពាក្យផ្កាព្រោះយើងមិនចេះពាក្យមេខ្នុរកូនខ្នុរនោះទេហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ថ្ងៃនេះផ្ការីកនៅវិមាន៧មករា ម្សិលមុិញផ្ការីកនៅវិមានព្រឹទ្ធសភា»។ […]

