ក្នុងកាលៈទេសៈដែលសៀមកំពុងតែឈ្លានពានវាយប្រហារមកលើកងទ័ពកម្ពុជាមុន រដ្ឋបាលខេត្តបន្ទាយមានជ័យបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដានេះ សំណូមពរដល់បងប្អូនបណ្តាញសកម្មជនហ្វេសប៊ុករបស់ក្រសួង ស្ថាប័ន បណ្តាញសកម្មជនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបណ្តាញឯករាជ្យផ្សេងៗប្រើប្រាស់អាវុធរបស់យើងគឺ ទូរសព្ទ និងកុំព្យូទ័រ ទាំងអស់គ្នា ហើយសម្រួចតួនាទីសំខាន់ៗដូចខាងក្រោម៖ ទី១. តួនាទីលើ សមរភូមិព័តមាន៖ – ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលថៃប្រឌិត ឬបុគ្គលណាមួយបានប្រឌិតឡើង – ពង្រីកការផ្សព្វផ្សាយគោលជំហរផ្លូវការ […]
