បុរសជនជាតិយូដាជ្រុលនិយមរាប់រយនាក់បានបិទផ្លូវហាយវេដ៏ធំមួយក្នុងទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការចុះឈ្មោះចូលបម្រើយោធា។ នេះបើសារព័ត៌មាន Reuters ចេញផ្សាយ។ រថយន្តឯកជន និងរថយន្តក្រុងសាធារណៈបានឈប់តំរាបគ្នានៅច្រកចូលក្រុងយេរូសាឡឹមកាលពីល្ងាចថ្ងៃពុធ ខណៈដែលបាតុករ Haredi រាប់រយនាក់បានបិទផ្លូវទូទាំងប្រទេស។ បាតុកម្មនេះត្រូវបានរៀបចំឡើងដោយក្រុមជ្រុលនិយម«Jerusalem Faction» ដែលប្រឆាំងនឹងការចុះចូលរបស់សិស្ស Yeshiva។ បាតុករនៅក្រុងហ្សេរុយសាឡឹមបានផ្អាកចរាចរណ៍ចូលក្នុងរដ្ឋធានីអស់រយៈពេលជាងពីរម៉ោង។ នៅក្រោមស្ពាន Chords របស់ក្រុងយេរូសាឡឹម ក្រុមអ្នកតវ៉ា ភាគច្រើនជាបុរស Haredi បានស្រែកពាក្យស្លោកដ៏ពេញនិយមថា យើងនឹងស្លាប់ជាជាងការចុះឈ្មោះ និងស្លាកបដាប្រឆាំងនឹងការចូលបំរើយោធា។ ពួកគេនិយាយថា […]
Tag: យោធា
CNN ផ្សាយថា ថៃបើកការវាយប្រហារតាមអាកាសលើគោលដៅយោធាកម្ពុជាមុន
ទូរទស្សន៍ CNN ផ្សាយថា នៅព្រឹកថ្ងៃទី២៤ កក្កដានេះទាហានថៃបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅយោធាកម្ពុជា នៅតាមបណ្តោយព្រំដែនដែលមានជម្លោះយូរមកហើយ ។ កម្ពុជាបាននិយាយថា ខ្លួននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាតដោយការវាយប្រហារយ៉ាងចាស់ដៃត្រឡប់ទៅវិញភ្លាមៗ។ យោងតាមប្រភពព៏ត៌មានភូមិភាគ២ថៃប្រកាសថា យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់ខ្លួន ត្រូវបានកងទ័ពកម្ពុជាបាញ់ទម្លាក់ហើយ។ មុននេះកងទ័ពអាកាសថៃ បានដាក់ពង្រាយយន្តហោះចម្បាំង F-16 រហូតដល់ទៅ៦គ្រឿងឯណោះ ក្នុងការឈ្លានពានមកលើកម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីទីតាំងធ្លាក់នោះទេ គ្រាន់តែថៃបញ្ជាក់ថា យន្តហោះធ្លាក់នៅម៉ោង ១០:៥៨ នាទីព្រឹក។ សូមជម្រាបថា ការផ្ទុះអាវុធនៅព្រំដែន គឺបណ្តាលមកពីកងទ័ពថៃបាញ់មកលើកម្ពុជាមុន ហើយកម្ពុជាក៏ឆ្លើយតបវិញភ្លាមៗដើម្បីការពារអធិបតេយ្យភាពពីពួកឈ្លានពាន។ តាមសេចក្តីរាយការណ៍ពីសមរភូមិមុខ នៅពេលនេះប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ត្រូវបានកងទ័ពកម្ពុជាគ្រប់គ្រងទាំងស្រុងហើយ ក្រោយផ្ទុះអាវុធអស់ច្រើនម៉ោង៕
ចិន និងវៀតណាម គ្រោងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង
យោងតាមក្រសួងការពារជាតិចិន បានឱ្យដឹងថា ចិន និងវៀតណាម គ្រោងនឹងធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពរួមគ្នាជាលើកដំបូងនៅក្នុងខែកក្កដានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនកាលពីថ្ងៃអាទិត្យ សមយុទ្ធរួមគ្មានេះនឹងត្រូវធ្វើឡើងនៅតំបន់ស្វយ័តក្វាងស៊ី ជូង ភាគខាងត្បូងប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ទំនាក់ទំនងយោធារវាងប្រទេសជិតខាងទាំងពីរបានកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានជម្លោះដែនសមុទ្រ។ ភាគីទាំងពីរបានអនុវត្តការល្បាតរួមគ្នារវាងកងទ័ពជើងទឹក និងជើងគោកជាយូរណាស់មកហើយ ប៉ុន្តែសមយុទ្ធនាពេលខាងមុខនឹងក្លាយជាការផ្លាស់ប្តូរលើកដំបូងរវាងកងទ័ពប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយថា “នេះគឺជាសមយុទ្ធកងទ័ពរួមគ្នាលើកដំបូងរវាងចិន និងវៀតណាម ជាមួយនឹងប្រធានបទ៖ “ការហ្វឹកហ្វឺនល្បាតព្រំដែនរួមគ្នា” ។ សមយុទ្ធនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតរវាងយោធាទាំងពីរ។ សូមជម្រាបផងដែរថា លើវិស័យសេដ្ឋកិច្ច ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម […]
