ការប្រកួត Mister Grand Cambodia 2025 បានបញ្ចប់ទៅយ៉ាងរលូន ដោយលោក ជួប ចក្រាវុឌ្ឍ គឺជាម្ចាស់ជ័យលោភីនិងត្រៀមខ្លួនចេញទៅប្រកួតនៅប្រទេស ហ្វីលីពីន ។ ចំណែកលោក ជីមមី បានត្រឹមតែលំដាប់រងទី១ប៉ុណ្ណោះ ធ្វើឱ្យលោកមានការខកចិត្តជាខ្លាំង ។ ដោយមិនអាចផ្តួលដៃគួប្រកួតបានបុរសសង្ហា ជីមមី បានត្រឹមតែនិយាយថា « គ្រប់យ៉ាងត្រូវការពេលវេលា ដើម្បីសម្រេចវា ទោះពេលខ្លះវាអាចយូរឬក៏ឆាប់អាស្រ័យលើការខំប្រឹងប្រែង និងឱកាស គ្មានភាពជោគជ័យណាបាននិងកើតឡើងដោយឯងៗនោះទេ ចូរជឿជាក់លើខ្លួនអ្នក […]
