សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ …!!

ដោយក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរ និងក្តីបារម្ភទាំងថ្ងៃទាំងយប់, នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី ដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជន និងក្រុមគ្រួសារ ព្រមទាំងប្រជាជនរងគ្រោះ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេច គោលដៅសកលចំនួន២ ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០៣០

ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២៥ ក្រោមមូលបទសកល «យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា នៅចំពោះមុខបរិការណ៍សកលនេះព្រះរាជាណាចក្រកម្ពុជា បើទោះបីកំពុងមានការរំខានដោយសារតែ ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភកុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលស្នាក់នៅក្នុងវត្តសន្តិភាព ខេត្តស្វាយរៀង ក្នុងពេលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិមាតុភូមិនៅតំបន់មុំបី ខេត្តព្រះវិហារ…!!

បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឃើញការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់កុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលកំពុងស្នាក់នៅជាមួយឪពុកមាជាព្រះសង្ឃក្នុងវត្តសន្តិភាព ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្រមាណជាង ២ឆ្នាំមកហើយ ដោយសារឪពុករបស់កុមារាទាំងពីរនាក់ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖ មហាទុក្ខរបស់ប្រជាពលរដ្ឋកើតចេញពីការឈ្លានពានទឹកដីពីសំណាក់កងទ័ពថៃ គឺជាមហាទុក្ខរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បង្ហាញការតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ចំពោះទុក្ខសោក និងក្តីវេទនារបស់ប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកព្រោះតែការឈ្លានពានរបស់កងទ័ពថៃ។ នេះបើតាមការផ្សាយរបស់អង្គស្នងការនគរបាលជាតិនាថ្ងៃទី២៨ ខែកក្កដា នេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា៖«ការភៀសចេញពីលំនៅឋានបាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូលជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និងប្រឈមការលំបាកជាច្រើនផ្សេងទៀត»។ ដោយឡែក ការប្រើកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃ បានបង្កវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ និងខ្លោចផ្សារបំផុតដល់ប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។ […]

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ នៅខេត្ដកណ្ដាល

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ មកពីស្រុកកោះធំ ស្រុកស្អាង និងក្រុងសំពៅពូន ខេត្ដកណ្ដាល។ ពិធីសំណេះសំណាល […]

5
Promotion