សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បុណ្យអុំទូកឆ្នាំនេះ មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយយ៉ាងខ្លាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេច និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្តេចបានបន្តថា៖ ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។ សម្តេចសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី […]

កម្ពុជា ត្រូវបានជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​ដំបូងគេបង្អស់ក្នុងតំបន់អាស៊ី

កម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរលើបណ្តាញសង្គម នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយបានគូសបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជា គឺជាប្រទេសទី​៥ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេក​អេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ។ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ច្រើន និងសម្ពោធ​សមិទ្ធផលជាច្រើន។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា […]

ជប៉ុន នឹងបើកការិយាល័យសម្របសម្រួលដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន-កម្ពុជា នាពេលឆាប់ៗនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]

៩០ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមការងារ រាជរដ្ឋាភិបាល អាណត្តិទី៧ ខិតខំប្រឹងប្រែងឥតឈប់ឈរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា ដោយឈរលើមូលដ្ឋានចំនួន ០២ គឺ៖ ថែរក្សា​សមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅ។ សម្តេចធិបតី មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួនប្រមាណ ១ម៉ឺន ៨ពាន់នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ១៣ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងខណ្ឌកំបូល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសហជីពវិជ្ជាជីវៈ កុំយកដៃកម្មករនិយោជិតទៅបម្រើនយោបាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់សហជីពវិជ្ជាជីវៈទាំងអស់ ត្រូវដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីតំណាងកម្មករកម្មការិនី ដោយកុំយកឈ្មោះជាសហជីព តែប្រមូលកម្មករយកទៅធ្វើអ្វីផ្សេង ពិសេសការងារនយោបាយ។ សម្តេចធិបតីគូសបញ្ជាក់ថា ការប្រមូលកម្មករយកទៅបម្រើនយោបាយ វាមិនចំណេញនោះទេ តែបើជាតំណាងសិទ្ធិរបស់កម្មករកម្មការិនី ដោះស្រាយបញ្ហាណាមួយ ត្រូវបង្កើតរៀបចំឲ្យចំជំនាញ ពោលគឺកុំយកដៃកម្មករកម្មការិនី​យកទៅធ្វើអ្វីផ្សេង។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់សហជីពទាំងអស់ ដែលធ្វើការងារបំពេញជាតំណាងកម្មករនិយោជិត ក្នុងការចចារផ្សេងៗដោយសន្តិវិធី ដែលជាអត្ថប្រយោជន៍កម្មករ។ បន្ថែមពីនេះ សម្តេចធិបតី […]

មូលហេតុមិនគោរពបទបញ្ជានិងវិន័យ សម្តេចធិបតីបណ្តេញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចលុបឈ្មោះវរសេនីយ៏ឯក ទៀវ ម៉ារឌី មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ

UPF៖ គំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព គួរតែត្រូវបានយកតម្រាប់តាម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២0 ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]

ក្នុងចំណោមសិស្សជាង២ពាន់នាក់មកពីបណ្តាប្រទេសលើពិភពលោក កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលចំណាត់ថ្នាក់លេខ១ ប្រឡងគណិតវិទ្យា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសឲ្យដឹងអំពីកូនប្រុសរបស់សម្តេចដែលប្រឡងជាប់ផ្នែកគណិតវិទ្យាដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមជាង២ពាន់នាក់មកពីប្រទេសនានាលើពិភពលោក

TOP NEWS: ប្រមុខរាជរដ្ឋាភិបាល ប្រកាសកែទម្រង់រចនាសម្ព័ន្ធក្រសួងដែលជាន់គ្នា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា អាណត្តិថ្មី២០២៤នេះ សម្តេចដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយគ្រប់ក្រសួងទាំងអស់ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន ព្រោះកន្លែងខ្លះអាចជាន់គ្នា។ សម្តេចធិបតីលើកជាឧទាហរណ៍ថា នៅក្រសួងកសិកម្ម អាចនាយកដ្ឋានស្រាវជ្រាវជាមួយ CARDI (វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា) តើជាន់គ្នាឬយ៉ាងម៉េច? យើងពង្រឹងមួយណា ទុកមួយណា”។ សម្តេចធិបតីលើកឡើងជាឧទាហរណ៍បន្ថែមថា​សម្រាប់ក្រសួងធនធានទឹក ជាមួយក្រសួងអភិវឌ្ឍជនបទ ជាន់គ្នាយ៉ាងម៉េច? ក្រសួងរ៉ែ និងថាមពល ហើយនឹងក្រសួងធនធានទឹក អ្នកណាជាអ្នកគ្រប់គ្រងខ្សាច់ […]