ស្មារតីជាតិនិយម នៃការរួបរួមសាមគ្គីគ្នាជាធ្លុងមួយគ្រប់ស្រទាប់វណ្ណៈ បានផុសត្រដែតឡើង តាមរយៈការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្រោមគំនិតផ្តួមផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា តាមបណ្ដោយព្រំដែន ព្រមទាំងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគវិភាគទានឱ្យបានផុលផុសតាមការស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សំដៅរួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បានចូលរួមថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ចំនួន២០០លានរៀល តបតាមការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ភ្លាមៗបន្ទាប់ពី ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសពីមូលនិធិក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ឧកញ៉ា ព្រាប សុវត្ថិ និងលោកជំទាវ បានចូលរួមថវិកាក្នុងការកសាងចំនួន ២០០លានរៀល។ យោងតាមការជូនដំណឹងរបស់ខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា […]
ឧកញ៉ា ខេមរៈ សិរីមន្ដ និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
ឧកញ៉ា ខេមរៈ សិរីមន្ដ និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា ២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន។ ឧកញ៉ា ខេមរៈ សិរីមន្ដ បានលើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ដើម្បីការពារទឹកដីរបស់យើង ខ្ញុំបាទឧកញ៉ាខេមរៈសិរីមន្ត និងភរិយាក្នុងនាមប្រជាពលរដ្ឋមួយរូបសូមគាំទ្រនិងបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន 200 លានរៀល ដើម្បីបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមាន សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនដែលនឹងរឹតតែបន្ថែមភាពកក់ក្តៅជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ដោយក្តីគោរព។» បន្ថែមទៀតនោះ […]
កំដៅថ្ងៃក្តៅមិនមែនជាឧបសគ្គរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចុះក្តាប់ផ្ទាល់ពីសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋាននោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤ បានចុះទៅកាន់សាលាបឋមសិក្សាត្រពាំងក្អែក ក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ការអញ្ជើញចុះផ្ទាល់ មិនបានប្រាប់ឲ្យដឹងជាមុននេះ ជាសកម្មភាពបេសកកម្មក្រៅផ្លូវការរបស់សម្តេច ដើម្បីស្វែងយល់ជាក់ស្តែង ពីវឌ្ឍនភាពនៃការជំរុញអនុវត្តវិធានការគន្លឹះវិស័យអប់រំ។ រយៈពេល១ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតគំនិតផ្តួចផ្តើមចំនួន២ ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាន
ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគំនិតផ្តួចផ្តើមចំនួនពីរ ក្នុងនោះទី១ ការរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» និង ទី២ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឦសានដោយចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះគំនិតផ្តួចផ្តើមទី១ ប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្ត្រា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាននិងកំពុងបន្តដំណើរលើគន្លងដ៏វិជ្ជមាន និងសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីទាំងមូល បានថ្លែងសាទរចំពោះសមិទ្ធផលធំធេងដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ជាពិសេសកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការ គន្លឹះ៥ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមក្នុងបរិបទន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនរួមជាតិចូលរួមក្នុងមូលនិធិកសាងផ្លូវក្រវាត់ព្រំដែន ដើម្បីរួមគ្នាការពារបូរណភាពទឹកដី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមក្នុងបុព្វហេតុការពារទឹកដី។ នេះបើតាមប្រសាសន៍សម្តេចធិបតី ក្នុងពេលថ្លែងសារពិសេសសម្រាប់ខួបមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជូនជនរួមជាតិថា […]
ទូតចិនថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា កងទ័ពធ្វើរដ្ឋប្រហារទម្លាក់សម្តេចធិបតី និងចាប់ខ្លួនសម្តេចតេជោ
លោក Wang Wenbin បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា កងទ័ពធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលកំពុងស្រាវជា្រវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបាត់ត្រលប់មកកម្ពុជាវិញ
សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងស្រាវជា្រវជាបន្ត ដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបាត់កាលពីពេលកន្លងទៅត្រលប់មកកម្ពុជាវិញ ពីព្រោះគា្មនវិនាទីណាមួយដែលកូនខ្មែរអាចបំភ្លេចនូវព្រលឹងដូចតា និងអត្តសញ្ញាណជាតិខ្លួនឯងបាននោះឡើយ។ ការ ថ្លែងអះអាងបែបនេះ បានធ្វើឡើងនៅក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្ដេចធីបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្ត ក្នុងការការពារទប់ស្កាត់អំពើចោរកម្ម ការចរាចរ ការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ […]

