នៅព្រឹកថ្ងៃទី៩ ខែសីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារចំនួន ៨ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
អតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន៦៦៧នាក់ បានបើកប្រាក់ឧបត្ថម្ភគោលនយោបាយ១លើក ក្រោយពេលដាក់ឲ្យសោធននិវត្តន៍
សម្តេចកិត្តិសង្គហបណ្ឌិត នាយឧត្តមសេនីយ៍ ម៉ែន សំអន និងជាប្រធានគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំអតីតយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ៦៦៧នាក់ មកពី១៨ រាជធានី-ខេត្ត ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយ ១លើក ក្រោយពេលដាក់ឱ្យសោធននិវត្តន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំ នូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់និវត្តន៍ជននៃគណៈយុទ្ធមិត្ត ដោយសេចក្តីនឹករលឹក និងបានផ្តាំផ្ញើរឲ្យនិវត្តជនទាំង […]
រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់
រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការអភិវឌ្ឍធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេសឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជានឹងមិនអាចសម្រេចគោលដៅ ក្លាយជាប្រទេសចំណូលខ្ពស់បាននោះទេ ប្រសិនបើធនធានមនុស្ស មិនមានចំណេះដឹងសមត្ថភាពជំនាញ […]
សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋចូលរួមព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ឲ្យបានច្រើនកុះករ
សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ពិធីនេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ នៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ។ ជាមួយនឹងការរៀបចំកម្មវិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋនិងភ្ញៀវទេសចរ ចូលរួមព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា»នេះ ឲ្យបានច្រើនកុះករ ខណៈកម្មវិធីនេះ នឹងមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ […]
នាយករដ្ឋមន្ត្រី៖ វត្តមានសាកលវិទ្យាល័យថ្មីស្តង់ដាអង់គ្លេស ជាសក្ខីភាពទុកចិត្តចំពោះស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងអំណាចទីផ្សាររបស់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វត្តមានសាកលវិទ្យាល័យស្តង់ដាអង់គ្លេស គឺសាកលវិទ្យាល័យ ឌី ម៉ុនហ្វត (De Montfort University Cambodia) ជាសក្ខីភាពបង្ហាញពីការទុកចិត្តចំពោះស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងអំណាចទីផ្សាររបស់កម្ពុជា។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ “សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort […]
សម្តេចធិបតី ហ៊ុន ម៉ាណែត មោទនភាពដែលសាកលវិទ្យាល័យ ឌី ម៉ុនហ្វត សម្រេចជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរយៈពេលវែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មោទនភាពដែលសាកលវិទ្យាល័យ ឌី ម៉ុនហ្វត (De Montfort University Cambodia) សម្រេចជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរយៈពេលវែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ “សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia” នៅព្រឹកថ្ងៃទី៨ សីហា ២០២៤ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហា ដើម្បីបង្កាច់បង្ខូច”
សម្តេចធិបតី ហ៊ុន ម៉ាណែត ធា្លប់បានលើកឡើងពីទស្សនៈមួយក្នុងការដឹកនាំ ដែលយើងអាចយកមកអនុវត្តន៍ក្នុងសកម្មភាពការងារ និងជីវិតរស់នៅប្រចាំថ្ងៃ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។ ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៌ និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍”៕
នាយករដ្ឋមន្ត្រី គាំទ្រក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍វិនិយោគលើវិស័យថាមពលស្អាត និងឥណទានកាបូននៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីបាន គោរពជម្រាបជូនសម្ដេចធិបតីថា […]
មូលនិធិ Nippon សាទរភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយគាំពារសង្គម ពិសេសសេវាសុខាភិបាល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៥ ខែសីហា នាវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា […]
ជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា
ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្ដម KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅរសៀលថ្ងៃទី៥ សីហា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា […]

