តាមអនុក្រឹត្យដែលចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ និងចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ។ ការកំណត់ទិវានេះ គឺក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
ផ្លូវជាតិលេខ ៧១សេ ភ្ជាប់ត្បូងឃ្មុំនិងកំពង់ចាម សាងសង់រួចរាល់១០០ភាគរយ
ផ្លូវជាតិលេខ ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០ភាគរយហើយ។
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការការទូត និងនយោបាយកម្រិតជាន់ខ្ពស់បន្ថែមទៀត
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយ ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើរបាយការបណ៍អំពីលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នាថ្ងៃទី១២ កក្កដានេះ។
នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវឲ្យជនរួមជាតិទាំងអស់ចូលរួមបរិច្ចាគ ក្នុងយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»
ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១២ ខែកក្កដានេះ អំពាវនាវដល់ជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់ ហើយនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សា និងអភិរក្ស ក្បាច់គុនបុរាណខ្មែរ ផងដែរ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ក្នុងពិធីបើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២”នាល្ងាចថ្ងៃទី១១ កក្កដា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ […]
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សាស្ថិរភាព សុវត្ថិភាព និងសន្តិសុខ សម្រាប់បណ្តាវិនិយោគិន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិសុខសម្រាប់បណ្តាវិនិយោគិនដែលកំពុងតែដំណើរការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញ ដែលបម្រើដល់វិស័យឧស្សាហកម្ម ដូចជាយានយន្ត, អេឡិចត្រូនិក, ឌីជីថល និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមការរីកចម្រើនរបស់ពិភពលោក។ សម្តេចធិបតីបានបញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឲ្យប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី លោក តាំង សិទ្ធី (Sith Tee […]
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឲ្យកូនប្រុសព្រឹទ្ធាចារ្យ គង់ ណៃ ចូលបម្រើក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងឪពុក
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យកូនប្រុសព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់ឪពុក
ប្រមុខរាជរដ្ឋាភិបាល គាំទ្រគំនិតផ្ដួចផ្ដើមបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៨ ខែកក្កដា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រវិនិយោគិនបារាំងក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងដល់វិនិយោគិននិងអ្នកធុរកិច្ចបារាំង ដែលមកស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។

