ទោះបីជាក្រុមគ្រួសារខំប្រឹងបញ្ជូនព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន មកព្យាបាលបន្ទាន់នៅ ភ្នំពេញ នៅតែមិនអាចជួយសង្រ្គោះលោកតាបាន លោកតាបានទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ ដោយសារជំងឺត្បៀតសរសៃបេះដូង និងកំបោរក្នុងបេះដូង ។ ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលបាននាំគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោក បានទទួលមរណភាពហើយក្នុងវ័យ៨០ឆ្នាំ ដោយសារជំងឺត្បៀតសរសៃបេះដូង និងកំបោរក្នុងបេះដូង នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៥ នេះ ។ […]