ចូលបង្រៀនសិស្សថ្នាក់ទី៥ទើបតែបានប៉ុន្មានថ្ងៃ កញ្ញា សាន្ត កុសុមៈ បានឱ្យដឹងថា ជីវិតជាគ្រូបង្រៀនពិតជាពិបាកណាស់ ប៉ុន្តែនាងពេញចិត្តនិងរីករាយជាមួយការងារក្នុងក្តីស្រមៃនេះ ។ ក្នុងមួយថ្ងៃ សាន្ត កុសុមៈ ត្រូវចំណាយលុយប្រហែល២០ដុល្លារក្នុងការធ្វើដំណើរទៅបង្រៀនសិស្សនៅខេត្ត តាកែវ ។ កញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីនាងប្រឡងជាប់គ្របខ័ណ្ឌគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹស្ថានបឋមសិក្សាសាធារណៈ ។ មកទល់ពេលនេះ សាន្ត កុសុមៈ បានចូលបង្រៀនសិស្សថ្នាក់ទី៥ នៅខេត្ត តាកែវ បានជិតមួយសប្តាហ៍ហើយ នាងពិតជារីករាយជាមួយជីវិតជាគ្រូបង្រៀននេះខ្លាំងណាស់ សូម្បីតែកូនសិស្សរបស់នាង ក៏បានសម្តែងនូវការស្រឡាញ់ និងការពេញចិត្តខ្លាំងចំពោះការបង្រៀនរបស់នាង […]
