នៅថ្ងៃអង្គារ ទី៧ ខែតុលា វៀតណាមបន្តទទួលឥទ្ធិពលព្យុះ Matmo បានបង្កជាភ្លៀងធ្លាក់ខ្លាំងបណ្តាឱ្យមានទឹកជំនន់តាមផ្នែកខ្លះនៃទីក្រុងហាណូយ ដែលជាការជន់លិចថ្មីទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែ ខណៈដែលមានព្យុះបោកបក់ពាសពេញតំបន់ភាគខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ភ្លៀងខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យម៉ូតូ និងរថយន្តជាប់គាំង បង្ខំឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមកំភួនជើង។ ជាមួយគ្នានេះខណ្ឌនានាខាងក្នុងទីក្រុងហាណូយ ក៏រងផលប៉ះពាល់ជាងគេ ដោយប្រព័ន្ធបង្ហូរទឹកពិបាកទប់ទល់នឹងបរិមាណទឹកភ្លៀង។ ចំណែក សាលារៀនមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ឬប្តូរទៅរៀនតាមអនឡាញ រីឯជើងហោះហើរចេញ-ចូលជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai […]
Tag: ហាណូយ
Mastercard៖ ទីក្រុងហាណូយ និងបាងកក ជាកន្លែងឆរបោកភ្ញៀវទេសចរខ្ពស់បំផុត
ទីក្រុងហាណូយ និងទីក្រុងបាងកក ដែលជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឈ្មោះក្នុងចំណោមទីក្រុងដែលមានកម្រិតខ្ពស់បំផុតនៃការក្លែងបន្លំការធ្វើដំណើរ នេះបើយោងតាមការសិក្សាថ្មីមួយដោយវិទ្យាស្ថាន Mastercard Economics ដែលដកស្រង់ដោយ CNBC ។ នៅទីក្រុងបាងកក សេវាកម្មជួលតាក់ស៊ី និងរថយន្តមានចំនួន ៤៨% នៃករណីក្លែងបន្លំ ដែលធ្វើឱ្យពួកគេក្លាយជាប្រភពនៃការបោកប្រាស់ទូទៅបំផុតដែលផ្តោតលើភ្ញៀវទេសចរ។ ភ្ញៀវបរទេសជាច្រើនក៏បានរាយការណ៍ថាត្រូវបានបោកប្រាស់ដោយអ្នកផ្តល់សេវាម្ហូបអាហារ។ អ្នកធ្វើដំណើរទៅកាន់ទីក្រុង Cancun (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស) និងបាងកក […]
