មេដឹកនាំវៀតណាម ដាក់ចេញបទបញ្ជាឱ្យក្រសួង និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការបន្ទាន់ឱ្យខ្លាំង ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន និងទប់ស្កាត់ការហក់ឡើងថ្លៃដោយរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ។ តាមការចុះផ្សាយរបស់កាសែត Viet Nam News លោក ផាម មិញ ឈិញ នាយករដ្ឋមន្រ្តីវៀតណាម បានលើកឡើងកាលពីថ្ងៃអង្គារថា ការកើតឡើងក្រោយតម្លៃលំនៅដ្ឋានក្នុងតំបន់មួយចំនួននៅវៀតណាមហក់ឡើងខ្ពស់ ទោះបីជារដ្ឋាភិបាលប្រឹងប្រែងបង្កើនល្បឿនអភិវឌ្ឍអចលនទ្រព្យក្ដី។ លោកថា កំណើនតម្លៃនេះ រួមចំណែកដោយការទិញផ្ទះទុកលក់ពេលឡើងថ្លៃ និងកង្វះការផ្គត់ផ្គង់ជាដើម។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីវៀតណាម ក៏បានស្នើឱ្យក្រសួងហិរញ្ញវត្ថុធ្វើរបាយការណ៍ត្រឹមថ្ងៃទី […]
