អភិបាលខេត្តតាកែវ៖ ឆ្នាំ២០២៤ ការនាំទំនិញឆ្លងកាត់ព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤កន្លងមក ការនាំទំនិញចេញ និងចូលឆ្លងកាត់តាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង របស់ប្រទេសវៀតណាម មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។ ការឱ្យដឹងបែបនេះរបស់ឯកឧត្តមអភិបាលខេត្តតាកេវ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារសហប្រតិត្តិការឆ្នាំ២០២៤ និងលើកទីសដៅអនុវត្តន៍ការងារបន្តឆ្នាំ២០២៥ រវាងថ្នាក់ដឹកនាំខេត្តតាកែវ និងថ្នាក់ដឹកនាំខេត្តអាយ៉ាងដែលដឹកនាំដោយលោក ហូ វ៉ាំងមឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង របស់វៀតណាម នៅរសៀលថ្ងៃ អង្គារ៍ ទី៨ ខែមេសា ឆ្នាំ២០២៥ […]

លោក ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មី ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំលោក វ៉ី សំណាង អភិបាលខេត្តតាកែវថ្មីត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ

5
Promotion