អភិបាលខេត្តឧត្តរមានជ័យ វាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់បងប្អូនជនភៀសសឹក ដែលបានចូលរួមដាំដំណាំរួមគ្នាយ៉ាងសស្រាក់សស្រាំក្នុង “កសិដ្ឋានកសិកម្មជនភៀសសឹក” ។ ការលើកឡើងរបស់អភិបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា ធ្វើឡើងក្នុងពេលចុះពិនិត្យមើលវឌ្ឍនភាពនៃការដាំដុះដំណាំរួមផ្សំ របស់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ លោក មាន ចាន់យ៉ាដា បានលើកឡើងថា សកម្មភាពបង្កបង្កើនផលជុំគ្នានេះធ្វើឡើងលើផ្ទៃដីជិត៣ហិចតា ស្របតាមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១នៃកម្ពុជា […]