កូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំអស់ច្រើនឆ្នាំបានក្លាយជាការពិតហើយ សូមស្វាគមន៍ «អាកាសយានដ្ឋានអន្តរជាតិតេជោ »

សមិទ្ធផលដែលកូនខ្មែរគ្រប់រូបទន្ទឹងរង់ចាំមើលអស់ជាច្រើនឆ្នាំ ពេលនេះក្តីស្រមៃនោះបានក្លាយមកជាការពិតហើយ នោះគឺអាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ១,៥០០លានដុល្លារអាមេរិក ច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល ធំស្កឹមស្កៃ នៅលើលើផ្ទៃដី ២ ៦០០ហិកតា នាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជេីងមេឃកម្ពុជា ដែលយើងគ្រប់រូបគ្នារង់ចាំទះដៃសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចាប់ដំណេីរការចាប់ពីថ្ងៃស្អែកហេីយ ថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការបើកជេីងមេឃកម្ពុជា កាន់តែធំ។ កម្ពុជា សូមស្វាគមន៍គ្រប់ដំណេីរបេសកកម្ម ធុរកិច្ច និងទេសចរណ៍។ […]

ព្រះពុទ្ធបដិមាទម្ងន់៩តោន នឹងលេចរូបរាងបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងបរិវេណអាកាសយានដ្ឋានអន្ដរជាតិតេជោនាពេលខាងមុខ

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រារព្ធពិធី «សិតព្រះពុទ្ធបដិមា» សម្រាប់តម្កល់ទុក ក្នុងទីបរិវេណអាកាសយានដ្ឋាន ដែលជាកេតនភណ្ឌដ៏ពិសិដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ ក្នុងការគោរពរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ព្រះពុទ្ធបដិមានេះ មានទម្ងន់៩តោន និងមានកម្ពស់៩ម៉ែត្រ ជារូបភ្នេន ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអាកាសយានដ្ឋានអន្ដរជាតិតេជោគ្រោងបើកដំណើរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ […]

5
Promotion