CNN របស់អាមេរិកផ្សាយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានបំផុសគំនិតដោយប្រពៃណី និងសាងសង់សម្រាប់អនាគត

សារព័ត៌មានរបស់អាមេរិក CNN បានចុះមកផ្តិតរូបភាពរាយការណ៍អំពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការបើកជើងមេឃថ្មីរបស់កម្ពុជាភ្ជាប់ជាមួយពិភពលោក ទើបដាក់ឲ្យដំណើរការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ តាមរយៈការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែកញ្ញានេះនូវសេចក្តីការណ៍របស់ខ្លួនប្រមាណ ១នាទី CNN បានដាក់ចំណងជើងថា «ទិដ្ឋភាពអាកាសយានដ្ឋានថ្មីបំផុតរបស់កម្ពុជា» ដោយបានអធិប្បាយថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ រាជធានីភ្នំពេញ ត្រូវបានបំផុសគំនិតដោយប្រពៃណី និងសាងសង់សម្រាប់អនាគត។ CNN បញ្ជាក់ថា លោកស្រី Lilit Marcus ដែលជាផលិតករផ្នែកព័ត៌មានទេសចរណ៍សម្រាប់ CNN […]

អភិបាលខេត្តកណ្តាល អំពាវនាវដល់ប្រជាពលរដ្ឋដែលទៅទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ សូមធ្វើជាគម្រូល្អ និងត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ

បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ពិសេសនៅពេលយប់ តាមដងផ្លូវនានា ដែលនាំឱ្យមានការកក់ស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងភូមិសាស្ត្រអាកាសយានដ្ឋានតេជោ។  ក្នុងឱកាសចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ឯកឧត្តម […]

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកប្រតិបត្តិការនៅថ្ងៃទី៩ កញ្ញា រីឯពិធីសម្ពោធនឹងប្រារព្ធឡើង​នៅថ្ងៃទី២០ តុលា

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងទៀតថា សម្រាប់ពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

5
Promotion