អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ,សមាគមធនាគារនៅកម្ពុជា (ស.ធ.ក.) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក.) កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃ​ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងនិងលើកកម្ពស់ការសម្រុះសម្រួលដោះស្រាយវិវាទនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ បើតាមសេចក្តីប្រកាសរួម ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបើកទំព័រថ្មីនៃការធ្វើកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេស ការដោះស្រាយ វិវាទរវាងធនាគារពាណិជ្ជ […]