ក្រោយការស៊ើបអង្កេតរកឃើញមានគម្រោងភេវរកម្មនៅលើទឹកដីរបស់ខ្លួន ពេលនេះរដ្ឋាភិបាលអូស្ត្រាលី ធ្វើបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ ត្រឡប់ទៅអ៊ីរ៉ង់ វិញដោយទុកពេលឲ្យ ៧ថ្ងៃចាកចេញ។ ការសម្រេចបណ្តេញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបុគ្គលិកការទូតជាច្រើននាក់ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ASIO បានរកឃើញថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារ​លើ​ជនជាតិ​ជ្វីហ្វ​យ៉ាងតិចពីរករណី​នៅលើទឹកដីអូស្ត្រាលី។ ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយស្រង់សម្តីលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសការសម្រេចចិត្តនេះ ដោយបញ្ជាក់ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំការវាយប្រហារលើភោជនីយដ្ឋានដែលគ្រប់គ្រងដោយជនជាតិជ្វីហ្វនៅទីក្រុងស៊ីដនី និងសាលប្រជុំនៅទីក្រុងមែលប៊នកាលពីឆ្នាំមុន។ […]