សហរដ្ឋអាមេរិក នឹងចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់ក៏បានយល់ព្រមចំពោះលក្ខខណ្ឌទាំងអស់ដែលបានដាក់ចេញ។ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភានេះ។

លោក ត្រាំ កំពុងស្ថិតក្នុងការចរចាយ៉ាងតឹងតែងជាមួយអ៊ីរ៉ង់សម្រាប់សន្តិភាពរយៈពេលវែង។
ដោយឡែក ប្រភពអ៊ីរ៉ង់ក៏បានឱ្យដឹងថា នៅតែមានចន្លោះប្រហោងក្នុងការចរចាជាមួយតម្លៃប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល ២ ដុល្លារកាលពីថ្ងៃព្រហស្បតិ៍ តាមការរំពឹងទុកនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលអាចបណ្តាលឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម។
ការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់បានបញ្ចប់ក្នុងប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យជាមួយនឹងការចរចាបន្ថែមទៀតដែលត្រូវបានរំពឹងទុក ខណៈដែលទីក្រុងតេអេរ៉ង់បានទទូចជាសាធារណៈលើការបន្តការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។
ប៉ុន្តែទីក្រុងតេអេរ៉ង់មិនបានទទួលសំណើថ្មីណាមួយពីសហរដ្ឋអាមេរិកដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែររយៈពេលជាច្រើនទសវត្សរ៍នោះទេ ដោយបន្ថែមថាអ៊ីរ៉ង់នឹងមិនដែលសម្របសម្រួលលើសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើដីរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតថា ក្នុងចំណោមបន្ទាត់ក្រហមរបស់ទីក្រុងតេអេរ៉ង់ គឺកាត់បន្ថយបរិមាណស្តុកទុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់មកនៅកម្រិតមួយទាបជាងអ្វីដែលបានព្រមព្រៀងគ្នាក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ របស់អ៊ីរ៉ង់ជាមួយមហាអំណាចចំនួនប្រាំមួយ ដែលលោក ត្រាំ បានលុបចោលនៅឆ្នាំ ២០១៨៕
ដោយ៖ ចិន្តា ទីទិ



